ភ្នំពេញ៖ នៅសាលប្រជុំរបស់អធិការដ្ឋាននគរបាលខណ្ឌទួលគោកព្រឹកថ្ងៃ សុក្រ ទី១ ខែកុម្ភៈ ឆ្នាំ ២០១៩ គណៈកម្មាធិការ ស.អ.ក រាជធានីភ្នំពេញ និងមន្ទីរសង្គមកិច្ចរាជធានី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងជាប្រធាន ស.អ.ក រាជធានីភ្នំពេញ បានរៀបចំពិធីជួបសំណេះសំណាល ប្រគល់ប្រាក់ឧបត្ថម្ភមរណៈសង្គ្រោះរបស់សមាគម ក្នុងមួយគ្រួសារចំនួន ០៤លានរៀល និងចែកលិខិតចូលរួមមរណៈទុក្ខជូនដល់គ្រួសារអតីតយុទ្ធជនចំនួន ១១ គ្រួសារមកពីបណ្តាខណ្ឌមួយចំនួន។
គ្រួសារទាំងអស់រួមមាន៖
១.ខណ្ឌទួលគោកចំនួន ០១ គ្រួសារ
២.ខណ្ឌសែនសុខចំនួន ០១ គ្រួសារ
៣.ខណ្ឌចំការមកចំនួន ០៣ គ្រួសារ
៤.ខណ្ឌមានជ័យចំនួន ០១ គ្រួសារ
៥.ខណ្ឌព្រែកព្នៅចំនួន ០១ គ្រួសារ
៦.ខណ្ឌច្បារអំពៅចំនួន ០២ គ្រួសារ
៧.ខណ្ឌពោធិសែនជ័យចំនួន ០២ គ្រួសារ
សមាសភាពចូលរួមមាន៖
១. ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងជាប្រធាន ស.អ.ក រាជធានីភ្នំពេញ
២.លោក អ៊ុយ ពៅ តំណាងមន្ទីរសង្គមកិច្ចរាជធានី
៣.លោកអធិការនគរបាលខណ្ឌទួលគោក និងជាប្រធាន ស.អ.ក ខណ្ឌទួលគោក
៤.លោកអភិបាលរងខណ្ឌទួលគោក តំណាងលោកអភិបាលនិងជាប្រធានកិត្តិយស ស.អ.ក ខណ្ឌទួលគោក
៥.លោក-លោកស្រី អធិការ អធិការរង ជាតំណាង សអក ខណ្ឌពាក់ព័ន្ធ
៦.លោកតំណាងភូមិភាគពិសេសប្រចាំខណ្ឌ ៕
មតិយោបល់