ខេត្តត្បូងឃ្មុំ៖ ករណីអគ្គីភ័យមួយឆាបឆេះគំនរអេដចាយ ត្រូវបានសមត្ថកិច្ចជំនាញ ធ្វើការបាញ់ពន្លត់ ទាន់ពេលវេលាមិនអាចរាលដាលដល់ផ្ទះប្រជាពលរដ្ឋ។ ហេតុការអគ្គីភ័យ ឆាបឆេះខាងលើកើតឡើងកាលពីវេលាម៉ោង១៤និង១០នាទីថ្ងៃទី០១ខែកម្ភៈឆ្នាំ២០១៩ត្រង់ចំណុច ភូមិដំណាក់ចារ ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ជាគំនរអេតចាយរបស់ប្រជាពលរដ្ឋឈ្មោះអ៊ុន គឹមស្រ៊ាង ភេទ ប្រុស អាយុ៥០ឆ្នាំជាតិខ្មែរ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។
សមត្ថកិច្ចបានដាក់ការសង្ស័យ ថាមូលហេតុដែល ឆេះគឺរាលដាលពីភ្នក់ភ្លើង។សមត្ថកិច្ចបានប្រើប្រាស់ទឹកអស់ចំនួន៤រថយន្តទើបភ្លើងរលត់ជាស្ថាពរគ្នុងនោះមានការចូលរួមពីកម្លាំងពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ រថយន្តពន្លត់អគ្គីភ័យ ក្រុងសួង ស្រុកពញ្ញាក្រែកនិងស្រុកតំបែរផងដែរ៕
មតិយោបល់