សៀមរាប ៖ នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគងបានប្រារព្វពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងនិងបំពាក់ឋាន្តរស័ក្តិជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការនគរបាលខេត្តសៀមរាប ក្រោមឣធិបតីភាពលោកឧត្តមសេនីយ៍ត្រី តូចសាកល ស្នងការរងទទួលបន្ទុកផែនការងារធនធានមនុស្សជាតំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនៃស្នងការនៃស្នងការនគរបាលខេត្តសៀមរាប និងលោកនឹមសុវណ្ណឣភិបាលរងស្រុកប្រាសាទបាគង។ ឣញ្ជើញចូលរួមនាឱកាសនោះមានលោកនាយ នាយរងការិយាល័យជំនាញតំណាងសឹករង កងរាជឣាវុធហត្ថស្រុក និងអស់លោកឣធិការឣធិការរងចំនួន៥ស្រុកដែលពាក់ព័ន្ធផងដែរ។ បន្ទាប់ពីលោកវរសេនីយ៍ឯក មិន ចន្ថា ឣធិការនគរបាលស្រុកប្រាសាទបាគង និងលោកវរសេនីយ៏ឯក អៀង មករា នាយការិយាល័យបុគ្គលិកបានឡើងឣានរបាយការណ៌ស្វាគមន៌និងរាយការណ៍ការងារដែលកងកម្លាំងនគរបាលបានឣនុវត្តកន្លងមកនិងឣានសេចក្តីសំរេចបំពាក់ឋាន្តរសិក្តិរួចមកលោកឧត្តមសេនីយ៍ត្រី តូច សាកល ស្នងការរងបានអញ្ជើញបំពាក់ស័ក្តិជូនដល់មន្រី្តនគរបាលដែលមានថ្នាក់វរសេនីយ៍ត្រីចំនួន៩នាក់ ថ្នាក់ឣនុសេនីយ៍ឯកចំនួន៦នាក់ ថ្នាក់ឣនុសេនីយ៍ទោ៩នាក់ ថ្នាក់ឣនុសេនីយ៍ត្រីចំនួន៨នាក់ និងប្រកាសតួនាទីនិងផ្ទេរភារកិច្ចចំនួន៣៧នាក់ សរុបមានចំនួន៦៩នាក់។
លោក នឹម សុវណ្ណ ឣភិបាលរងស្រុកនិងលោកឧត្តមសេនីយ៍ត្រី តូចសាកល បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកឧត្តមសេនីយ៍ស្នងការ ចំពោះកងកម្លាំងនិងសំដែងនៅការកោតសសើរចំពោះកងកម្លាំងនគរបាលទាំងអស់ ដែលកន្លងមកបានខិតខំប្រឹងប្រែងអនុវត្តន៍នូវតួនាទីរបស់ខ្លួនក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋបានល្អប្រសើរ។
លោកឧត្តមសេនីយ៍បានបន្តទៀតថា ភារកិច្ចដែលសំខាន់និងចាំបាច់បំផុតរបស់កងកម្លាំងនគរបាលចំពោះមុខនេះ គឺកិច្ចការពារថែរក្សាសន្តិសុខសុវត្ថិភាពនិងសណ្ដាប់ធ្នាប់សាធារណៈក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិនវៀតណាម ដែលនឹងប្រព្រិត្តទៅនាពេលខាងមុខនេះត្រូវបង្កើនការតាមដានត្រួតពិនិត្យសភាពការណ៍និងត្រៀមអន្តរាគមន៍នៅរាល់ហេតុការណ៍ក្នុងករណីមានការអុកឡុកការគំរាមកំហែងអំពើហិង្សាល្មើសច្បាប់ផ្សេងៗដែលបង្ករឲ្យមានភាពអនាធិបតេយ្យយកចិត្តទុកដាក់អនុវត្តបន្តទៀតនិងឲ្យកាន់តែមានប្រសិទ្ធភាពក្នុងការបង្ការទប់ស្កាត់បទល្មើសគ្រប់ប្រភេទពិសេសទប់ស្កាត់នូវរាល់ល្បិចកលនិងឧបាយកលរបស់ជនខិលខូចបន្តជំរុញការផ្សព្វផ្សាយនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងជំរុញចលនាប្រជាការពារភូមិឃុំ។ ដើម្បីឆ្លើយតបទៅនិងតួនាទីភារកិច្ចដែលបានកំណត់ខាងលើកម្លាំងសមត្ថកិច្ចទាំងអស់ ត្រូវមានសាមគ្គីភាពឯកភាពនិងកិច្ចសហប្រតិបត្តិការគ្នាល្អសំដៅធានាបាននូវសុវត្ថិភាពទាំងផ្លូវកាយនិងផ្លូវចិត្តនិងតម្រូវការរបស់ប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរទ្វេរឡើងថែមទៀតផងដែរ ៕
មតិយោបល់