ខេត្តបន្ទាយមានជ័យ ៖ ដើម្បីរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ល្អក្នុងខេត្ត នាឱកាសបុណ្យចូលឆ្នាំ ចិន-វៀតណាម នេះ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានចាក់ចេញនូវផែនការ ទៅដល់គ្រប់អធិការដ្ឋាន នគរបាលស្រុក-ក្រុងនិងវរសេនាតូច ត្រូវពង្រឹងការពារសន្តិសុខ សណ្តាប់ធ្នាប់ តាមទីប្រជុំ ពិសេសគឺនៅគោលដៅ ក្នុងស្រុក-ក្រុង ដើម្បីទប់ស្កាត់ នូវរាល់សកម្មភាពរបស់ពួក ជនឱកាសនិយម បង្កជាអំពើលួច ឆក់ប្លន់ នាពេលដែល ប្រជាពលរដ្ឋ សប្បាយរីករាយថ្ងៃបុណ្យចូលឆ្នាំចិន-វៀតណាមនេះ ។
ដោយអនុវត្តនូវបទបញ្ជានេះដ៏ម៉ឺងម៉ាត់ របស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តនៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៩ ដែលជាថ្ងៃសែនចូលឆ្នាំចិន-វៀតណាម គេសង្កេតឃើញ កងកម្លាំងនគរបាលស្រុក-ក្រុងទាំង៩ និងវរសេនាតូចការពារព្រំដែនគោកទាំង៤ បានយកចិត្តទុកដាក់នូវបទបញ្ជានេះ និងបានបញ្ជេញកងកម្លាំងការពារ តាមគោលដៅផ្សារ ក៏ដូចជាទីប្រជុំជននានា ដោយមានទាំងការបញ្ជេញរថយន្តពន្លត់អគ្គីភ័យ បើលល្បាត ឬត្រៀមចាំ ក្រែងមានគ្រោះអគ្គីភ័យ កើតឡើង បណ្តាលពីការឆ្វេសប្រហែស ដោយអុចទៀន ធូប សែន ។
ជាមួយគ្នានោះដែរ រថយន្តពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាន(ការិយាល័យ បង្ការ ពន្លត់អគ្គិភ័យ) ក៏បានចេញល្បាត និងធ្វើ ផ្សព្វផ្សាយ ដល់ បងប្អូន ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលដែលអុចទៀន ធូប សែន ជៀសវាងកុំឲ្យកើត មានមហន្តរាយ ដោយអគ្គីភ័យកើតឡើង៕ សម្រួលដោយ៖ លោកស្រី វ.ទោ ជា សារ៉ាត់
មតិយោបល់