ខេត្តត្បូងឃ្មុំ៖ ឯកឧត្តម ឧត្តមសេនីយ៍ទោបែន រត្ន័ ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងសហការី បានអញ្ជើញចុះសួរ សុខទុក្ខសំណេះសំណាលដល់ កម្លាំងនគរបាលរដ្ឋបាលប៉ុស្តិ៍តាមបន្ទាត់ព្រំដែន។
ការចុះសាកសួរសុខទុក្ខនិងសំណេះសំណាលធ្វើឡើងកាលពីព្រឹកថ្ងៃទី០៦ខែកុម្ភៈ ឆ្នាំ២០១៩ នេះនៅតាមប៉ុស្តិ៍នគរបាលរដ្ឋបាលមួយចំនួនរួមមាន៖ ប៉ុស្តិ៍នគរបាលរដ្ខបាលចាន់ មូល ជាំ ជាំក្រវៀន និង ប៉ុស្តិ៍នគរបាលការពារព្រំដែនបេង និងបានធ្វើការពិនិត្យបង្គោលតាមខ្សែក្រវ៉ាត់ព្រំ ដែន ជាមួយគ្នានោះដែរកម្លាំងជំនាញរបស់ស្នងការដ្ឋាន បានត្រួតពិនិត្យការងារជំនាញរួមមាន៖ប៉ុស្តិ៍នគរបាលរដ្ឋបាលដារ ទ្រៀក រូង និង ប៉ុស្តិ៍នគរបាលរដ្ឋបាល មេមត់ផងដែរ៕
មតិយោបល់