មណ្ឌលគិរី៖ព្រឹកថ្ងៃទី៧ខែកុម្ភះ ឆ្នាំ២០១៩នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីបានបើកកិច្ចប្រជុំពិភាក្សាលើការងារប្រឈមមួយចំនួនដែលនាយការិយាល័យព្រមទាំងអធិការដ្ឋាននគរបាលក្រុងស្រុកនិងលើកយកចំនុចខ្វះខាតនិងចំនុចប្រឈមទាំងនេះមកពិភាក្សារកចំនុចខ្លាំងនិងចំនួនខ្សោយមួយចំនួនសំរាប់អនុវត្តន៍ការងារនាពេលខាងមុខ។
កិច្ចប្រជុំគណៈស្នងការលើកិច្ចពិភាក្សាលើការងារប្រឈមមួយចំនួនបានរៀបចំឡើងក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ពីសំណាក់ឯមឧត្តម ឧត្តមសេនីយ៍ទោឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី។
ក្នុងកិច្ចប្រជុំគណៈស្នងការនាឳកាសមានការអញ្ចើញចូលរួមពីអស់លោកលោកស្រីជាស្នងការរងព្រមទាំងលោកនាយនាយរងការិយាល័យលោកមេបញ្ជាការវរសេនាតូចនគរបាលព្រំដែនគោកទាំងពីរលោកអធិការនគរបាលក្រុងស្រុកទាំងប្រាំដែលបានចួលរួមសរុបចំនួន៦៣នាក់។
ជាកិច្ចចាប់ផ្តើមបើកកិច្ចប្រជុំលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តបានមានប្រសាសន៍បើកកិច្ចប្រជុំនិងបានអនុញ្ញាតិអោយលោកស្នងការរងទទួលបន្ទុកផែននិមួយៗព្រមទាំងលោកប្រធានការិយាល័យជំនាញនិងលោកអធិការនគបាលក្រុងស្រុកទាំងប្រាំឡើងធ្វើបទអន្តរាគមន៍លើកឡើងពីចំនុចមួយចំនួនដែលជាបទពិសោធន៍មួយសំរេចបានជោគជ័យនិងចំនុចប្រឈមមួយចំនួនដែលលើកយកមកពិភាក្សាផ្លាស់ប្តូយោបល់រកចំនុចខ្លាំងនិងចំនុចប្រឈមក្នុងគោលដៅអោយគ្រប់ជំនាញការិយាល័យនិងអធិការនគរបាលក្រុងស្រុកទាំងប្រាំពិភាក្សានិងស្វែងយល់នៅបទពិសោធន៍ដ៍ល្អៗដែលគណះស្នងការបើកកិច្ចប្រជុំនាពេលនេះយកទៅអនុវត្តន៍លើការងារជំនាញចាប់ពីថ្នាក់ការិយាល័យនិងអធិការនគរបាលក្រុងស្រុកទាំងប្រាំប្រកបដោយសមត្ថភាពនិងទទួលបានភាពជោគជ័យ។
បន្ទាប់មកលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគបាលខេត្តបានអនុញ្ញាតិអោយលោកឧត្តមសេនីយ៍ត្រី សៅ សាវ៉ាត ស្នងការរងទទួលផែនធនធានមនុស្សឡើងអានសេចក្តីប្រកាសផ្ទេរភារកិច្ចនិងតែងតាំងមុខតំណែងដំឡើងឋាន្តរសិក្តជូនដល់មន្ត្រីនគរបាលចំនួន ៨ រូបចូលកាន់មុខតំណែងថ្មី ។
មុននិងបញ្ចប់នៃកិច្ចពិភាក្សាផ្លាល់ប្តូយោបលរបស់គណៈស្នងការនគរបាលខេត្តមណ្ឌលគិរីលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តបានមានប្រសាសន៍បូកសរុបនិងវាយតំលៃរាល់ការលើកឡើងរបស់លោកស្នងការរងព្រមទាំងលោកប្រធានការិយាល័យនិងលោកអធិការនគរបាលក្រុងស្រុកទាំងប្រាំនូវចំនុចប្រឈមមួយចំនួនដែលអនុវត្តន៍មិនបានលោកស្នងការបានមានប្រសាសន៍និងលើកយកបទពិសោធន៍ដ៍ល្អៗដែលប្រជុំនាព្រឹកយកបង្ហាញនិងឆ្លើយតបនៅសំណូរមួយដែលលោកស្នងការបានដោះស្រាយមួយដំណាក់ៗកាលនិងជំរុញអោយគ្រប់ជំនាញទាំងអស់ព្រមទាំងអធិការនគរបាលក្រុងស្រុកទាំងប្រាំខិតខំអនុវត្តន៍ការងារអោយល្អប្រសើរនិងមានការសាមគ្គីខ្ពស់ដើម្បីសំរេចនៅភាពជោគជ័យ៕
មតិយោបល់