ភ្នំពេញ ៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេសនៅថ្ងៃទី៧ ខែកុម្ភៈនេះ បានចំនួន ១៥ករណី ឃាត់ខ្លួនជនសង្ស័យ ចំនួន២៩នាក់ ។ ក្នុងចំណោមជនសង្ស័យឃាត់ខ្លួនទាំង២៩នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន ២១នាក់ និងអ្នកប្រើប្រាស់ ៨នាក់ ។
វត្ថុតាំងដែលចាប់សរុបក្នុងថ្ងៃទី៧ ខែកុម្ភៈនេះ រួមមាន ៖ មេតំហ្វេតាមីន(ICE) ៣,៦៨ក្រាម និង ១០កញ្ចប់តូច, មេតំហ្វេតាមីន(wy)៥៣៥,៤ក្រាម ។
ការបង្ក្រាបគ្រឿងញៀននៅថ្ងៃនេះ រួមមាន ៖ ខេត្តបន្ទាយមានជ័យ, បាត់ដំបង, កណ្តាល, សៀមរាប, តាកែវ, រាជធានីភ្នំពេញ និងស្ទឹងត្រែង ៕
មតិយោបល់