ខេត្តត្បូងឃ្មុំ:មនុស្ស០៤នាក់បានរងរបួសធ្ងន់ ដោយសារបើកបរក្នុងស្ថានភាពស្រវឹង បណ្តាលអោយបាត់ម្ចាស់កាក្នុងការគ្រប់គ្រងយាន្តយន្តធ្លាក់ផ្លូវក្រឡាប់បោកជាមួយដើមឈើ។ ហេតុការណ៍គ្រោះថ្នាក់ខាងលើកើតឡើងកាលពីយប់រំលងអាធ្រាតម៉ោង០០និង២០នាទីព្រឹក ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះលើផ្លូវជាតិលេខ៧ស្ថិតនៅចន្លោះង្គោលគីឡូម៉ែត្រលេខ១៣៥-១៣៦ ស្ថិតនៅភូមិម្រាមទាក ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
រថយន្តបង្ករគ្រោះថ្នាក់ខាងលើជាប្រភេទរថ្តយន្តម៉ាកកាមរីកែច្នៃ ពណ៌ក្រហម ពាក់ស្លាកលេខង៤៤៦៩ភព-២ បើកបរ ដោយឈ្មោះ ម៉ូវ គង្គា ភេទប្រុស អាយុ៣១ឆ្នាំ ជាតិខ្មែរ នៅភូមិជ្រៃបិតមាស សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ (របួសធ្ងន់)និងអ្នករួមដំណើរ០៣នាក់មានឈ្មោះដូចខាងក្រោម ១-ឈ្មោះឡុច ណាន ភេទប្រុស អាយុ៣៧ឆ្នាំ ជាតិខ្មែរនៅភូមិជួរក្រូច ឃុំថ្មរអណ្តើក ស្រុកចិត្របូរី ខេត្តក្រចេះ (របួសធ្ងន់)២-មានឈ្មោះយឹន ឡេង ភេទប្រុសអាយុ៣៩ឆ្នាំជាតិខ្មែរនៅភូមិឃុំជាមួយគ្នា (របួសធ្ងន់)និងជនរងគ្រោះទី៣មានឈ្មោះឡេង សុខចាន់ភេទប្រុសអាយុ៣៥ឆ្នាំជាតិខ្មែរនៅភូមិឃុំជាមួយគ្នា(របួសធ្ងន់)៕
មតិយោបល់