ភ្នំពេញ ៖ ផ្ទះលក់ចានឆ្នាំងមួយកន្លែង នៅក្បែរហាងខារ៉ាអូខេនគរសំរិទ្ធ សង្កាត់ទឹកល្អក់៣ ត្រូវបានឆ្លងចរន្តអគ្គិសនីបណ្តាលឲ្យឆាបឆេះនៅ ជាន់ទី២ និងសម្ភារៈផ្ទះបាយមួយចំនួន ។
ហេតុការណ៍ឆាបឆេះនេះ បានកើតឡើងកាលពីវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅផ្ទះលេខ៣១៤ ស្ថិតនៅតាមណ្តោយផ្លូវលេខ១៨២ ក្រុម២២ ភូមិ៩ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ម្ចាស់ផ្ទះឈ្មោះ តាំង ហ៊ុយមៀម ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរ លក់ដូរ(ចានឆ្នាំង) , ប្រភេទសំណង់ ផ្ទះថ្មបេតុង ទំហំ 04 ម៉ែត្រx16ម៉ែត្រ ។
ការឆាបឆេះនេះ ដោយមូលហេតុ ឆ្លងចរន្តអគ្គិសនី ហើយបណ្តាលឲ្យខូចខាត ឆេះជាន់ទី២ ទំហំ04mx08ម៉ែត្រ និងសម្ភារ:ផ្ទះបាយសម្រាប់លក់មួយចំនួន នឹងពុំបានឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡើយ ។
តាមរបាយការណ៍បានឲ្យដឹងថា ក្នុងការជួយអន្តរាគមន៍មានរថយន្ត ការិយាល័យអគ្គិភ័យចំនួន៨គ្រឿង ប្រើប្រាស់ទឹកអស់១៨ឡាន ស្មើនឹង៧២ម៉ែត្រគូប និងមានរថយន្តជំនួយ ដូចជារថយន្តអគ្គិភ័យកងរាជអាវុធហត្ថចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់២ឡាន ស្មើនឹង៨ម៉ែត្រគូបនិងរថយន្តអគ្គិភ័យក្រុមហ៊ុនOCICជ្រោយចង្វាចំនួន៥គ្រឿង ប្រើប្រាស់ទឹកអស់៤ឡាន ស្មើនឹង៣១ម៉ែត្រគូប ហើយបានពន្លត់ចប់នៅម៉ោង១២និង៣០នាទីយប់ ឈានចូលថ្ងៃទី៩ ខែកុម្ភ: ឆ្នាំ២០១៩ ៕
មតិយោបល់