កំពត៖ កាលពីថ្ងៃសុក្រ ០៤កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង១៥នឹង៥០នាទី កម្លាំងជំនាញខេត្ត សហការជាមួយកម្លាំងអធិការក្រុងកំពត បានបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅក្នុងភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្ដាល ក្រុងកំពត។
មន្ត្រីនគរបាលខេត្តកំពត បានឲ្យដឹងថាក្នុងប្រតិបត្តិការខាងលើកម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យ៣នាក់ និង ដកហូតបានថ្នាំញៀនចំនួន០៩កញ្ចប់តូច។
ប្រភពពីមន្ត្រីនគរបាលដដែលបន្តថាជនសង្ស័យទី១.ឈ្មោះ ឯក សារ៉ាត់ ភេទប្រុស អាយុ ១៨ ឆ្នាំ នៅភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ, ទី២.ឈ្មោះ ណូ លីណារិទ្ធ ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិ១ឧសភា សង្កាត់កំពង់កណ្ដាល ក្រុងកំពត និងទី៣.ឈ្មោះ ផា រ៉ាស៊ី ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្ដាល ក្រុងកំពត។ បច្ចុប្បន្ន សមត្ថកិច្ចបានកសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕
មតិយោបល់