ព្រៃវែង៖ នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ ២០១៩ នៅសាលប្រជុំ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានរៀបចំពិធីបើកវគ្គបំប៉ននិងផ្តល់បទពិសោធន៍ ជំនាញ ការងារសន្តិសុខ ពិធីនេះក្រោមវត្តមាន ឯកឧត្តម ឧត្តមសេនីយ៍ឯក គង់ សារ៉ន អនុប្រធានប្រធាន នាយកដ្ឋាន កណ្ដាលសន្តិសុខ លោកឧត្តមសេនីយ៍ត្រី ព្រុំ សន្ធរ ស្នងការ ។
មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រីស្នងការរង នាយរងការិយាល័យកណ្តាល នាយ នាយរងការិយាល័យពាក់ព័ន្ធ អធិការ អធិការរងទទួលការសន្តិសុខក្រុង ស្រុកទាំង១៣ ប្រធាន អនុប្រធានប៉ុស្តិ៍ នគរបាលរដ្ឋបាលពាក់ព័ន្ធ ព្រមទាំងសិក្ខាកាមសរុបចំនួន ១៧៧ នាក់។
មានប្រសាសន៍ក្នុងពិធីបើកវគ្គនេះលោកឧត្តមសេនីយ៍ត្រី ព្រុំ សន្ធរ ស្នងការ បានផ្តាំផ្ញើដល់សិក្ខាកាមដែលមកបណ្តុះបណ្តាលនេះឲ្យ ខិតខំយកចិត្តទុកដាក់ រៀនសូត្រ ស្តាប់គ្រូពន្យល់ និងពាំនាំនូវបទពិសោធន៍ និងចំណេះដឹង ដែលទទួលបានពីវគ្គ បណ្តុះបណ្ដាលនេះយកទៅចែករំលែក ផ្សព្វផ្សាយជូនសហការីរបស់ខ្លួនសំដៅពង្រឹង នូវសមត្ថភាព ប្រតិបត្តិការ ក្នុងការបម្រើការងារ ជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ឲ្យទទួលបានជោគជ័យ។បន្ទាប់មកលោកឧត្តមសេនីយ៍ ស្នងការបានប្រកាសបើកវគ្គ សិក្សាចាប់ពីពេលនេះទៅ ៕
មតិយោបល់