បន្ទាយមានជ័យ៖
គណៈកម្មាធិការចម្រុះ នៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ មកពីមជ្ឈមណ្ឌកសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ស៊ីម៉ាក និងកម្លាំងនគរបាល កម្លាំងអាវុធហត្ថ ជំនាញ នៃស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យន និងបញ្ជាការដ្ឋានកងរាជអាអាវុធហត្ថខេត្តបនន្ទាយមានជ័យ ក្រោមការដឹកនាំដោយ អនុប្រធាននាយកដ្ឋានប្រតិបត្តិការ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ស៊ីម៉ាក លោក អ៊ុច អូន ស្នងការរងទទួលផែនព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ តំណាងលោកឧត្តមសេនីយ៍ទោអាត់ ខែម ស្នងការនគរបាលខេត្ត និងមេបញ្ជា ការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ឧត្តមសេនីយ៍ត្រី បោន ប៉ិន និងមេបញ្ជាការកងពលតូចថ្មើរជើង៥១ លោកឧត្តមសេនីយ៍ទោ សេង ធារិន បានចុះមកស្រាវជ្រាវស៊ើបអង្កេតនិងត្រួតពិនិត្យស្វែងរកបំណែកគ្រាប់បែកកំណត់ម៉ោង ដែលរងការបំផ្ទុះ នៅកាស៊ីណូក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បី យកទៅវិភាគ កំណត់ពី ប្រភេទគ្រាប់បែកដែល ជនមិនស្គាល់មុខ បានយក ទៅ ប្លុងចោលបន្ទប់ទឹក ក្នុងកាស៊ីណូ ហ្គោលឌិន ក្រុងប៉ោយប៉ែត ក្នុងគោល បំណងដើម្បីបំផ្ទុះនៅក្នុងកាស៊ីណូតែម្តង។
ការចុះស្រាវជ្រាវស៊ើបអង្កេតពីគណៈកម្មការចម្រុះ មន្ត្រីជំណាញ អះអាង ថាមិនទាន់ដឹងអំពីលទ្ធផល នៅឡើយនោះទេ មន្ត្រីជំនាញ គ្រាន់ជា ការចុះស៊ើបអង្កេតបឋម ឃើញមានបំណែកមួយចំនួនដូចជាខ្សែភ្លើង និងម្សៅពណ៌ស ដែលមន្ត្រីជំនាញសង្ស័យជាធាតុ ផ្សំនៃការផលិត គ្រាប់បែក កំណត់ម៉ោងបំផ្ទុះ។
ជុំវិញផ្ទុះគ្រាប់បែកនៅក្រុងប៉ោយប៉ែត ជាប់ព្រំដែនកម្ពុជា-ថៃ សមត្ថកិច្ច បានអះអាងថា មកដល់រសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ មិនទាន់បាន កំណត់មុខសញ្ញានិងចាប់ជនល្មើសនៅឡើយនោះទេ។សមត្ថកិច្ចកំពុងយកចិត្តទុកដាក់ដើម្បីស្រាវជ្រាវស៊ើបអង្កេត ស្វែងរកចាប់ខ្លួនជនល្មើសនោះហើយ។
ការយកគ្រាប់បែកកំណត់ម៉ោងទៅប្លុងចោលក្នុងកាស៊ីណូ ទឹកដី ក្រុង ប៉ោយប៉ែត ដើម្បីបំផ្ទុះបង្កឱ្យមានការភ្ញាក់ផ្អើលចលាចលសង្គមនោះ។ សមត្ថកិច្ច មិនទាន់ធ្វើ ការសន្និដ្ឋានថា ករណីនោះ ជាប់ពាក់ព័ន្ធនិងអំពើភេរវកម្ម រឺពាក់ព័ន្ធ និងរឿងគំនុំ នៅឡើយនោះទេ។
សូមរំលឹកថា កាលពីល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចកាស៊ីណូ ហ្គោលឌិ ស្ថិតនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានបុរសម្នាក់ ឈ្មោះ ឡាយ គីមលាង ហៅម៉ៅ ភេទប្រុសអាយុ៣៩ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ នៅក្រុងប៉ោយប៉ែត បានចូលលេងល្បែងកាស៊ីណូ ហើយចូលក្នុងបន្ទប់ទឹកក៏ ស្រាប់តែប្រទះឃើញប្រអប់ពណ៌សមួយដែលជនមិនស្គាល់យកទៅប្លុងចោល នៅលើថ្នើបន្ទប់ទឹក។ខណៈនោះឈ្មោះ ឡាយ គីមលាង ហៅម៉ៅ ក៏ឡើងយក ប្រអប់ដើម្បីយកមកមើល ក្រែងមានរបស់របរ មានតម្លៃនៅ ក្នុងនោះ។ ស្រាប់តែបើក ប្រអប់ពណ៌សឃើញ មានវត្ថុដែលស្រដៀងជា ប្រភេទគ្រាប់ បែកកំណត់ម៉ោងនិងឮសម្លេងទីតៗ។បុរសនោះក៏ យកប្រអប់និងវត្ថុសង្ស័យ គ្រាប់បែកមកបង្ហាញប្រាប់សន្តិសុខកាស៊ីណូឱ្យមើល។ សន្តិសុខក៏ឱ្យ បុរសនោះយកវត្ថុនោះទៅដាក់នៅខាងក្រៅនៅលើប្រអប់លូបង្ហូរទឹក ហើយក៏រត់ទៅប្រាប់ នគរបាលទេសចរម្នាក់ ហើយនគរបាល ទេសចរបាន មកមើល ឃើញថា ជាប្រភេទ គ្រាប់បែកកំណត់ ម៉ោងក៏ចាប់ ផ្តើមរាយការ ទីថ្នាក់លើ និងប្រកាស អាសន្នដើម្បីឱ្យបិទចរាចរណ៍ចំណុចទីតាំងកើត ហេតុមួយរយៈរងចាំ មន្ត្រីជំនាញមកពិនិត្យ។
ក្រោយមកគេឃើញកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត និងលោកឧត្តមសេនីយ៍ត្រី បោន ប៉ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងអាជ្ញាធរក្រុងប៉ោយប៉ែត បានដឹក នាំកម្លាំង សមត្ថកិច្ចចុះមកត្រួតពិនិត្យ ហើយយកសំបក កង់រថយន្ត ចាស់ៗដាក់ គរលើគ្រាប់បែកកំណត់ម៉ោងដើម្បីបញ្ចៀសការផ្ទុះរងគ្រោះថ្នាក់អាយុជីវិតប្រជាពលរដ្ឋ។ខណៈនោះ មន្ត្រីជំនាញ ស៊ីម៉ាកក៏បានចុះមកកន្លែងកើតហេតុចំណាយ ពេលប្រហែល៣ទៅ៤ម៉ោងសុំគោលការណ៍ថ្នាក់លើកំទេចចោលគ្រាប់បែកកំណត់ម៉ោងនោះចោលមុនដល់ម៉ោងកំណត់ដែលគ្រាប់បែកត្រូវផ្ទុះនៅកន្លែងកើតហេតុ។ហេតុការនោះមិនបង្កប៉ះពាល់គ្រោះថ្នាក់អាយុជីវិត ប្រជាពលរដ្ឋ ណាម្នាក់ឡើយ។គ្រាន់តែកញ្ចក់អគារកាស៊ីណូហ្គោលឌិនមួយចំនួន បានរងការបែកដោយសម្លេងរំញ័រនៃឥទ្ធិពលគ្រាប់បែកកំណត់ម៉ោង៕សំ វិច្ឆិកា
មតិយោបល់