HANOI (Reuters) – កាលពីថ្ងៃច័ន្ទ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមម្នាក់ បាននិយាយថា រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh នឹងធ្វើទស្សនកិច្ច ប្រទេសកូរ៉េខាងជើង មុនគម្រោងកិច្ចប្រជុំកំពូលរវាងប្រធានាធិបតីអាមេរិក Donald Trump និងមេដឹកនាំកូរ៉េខាងជើង Kim Jong Un ក្នុងទីក្រុងហាណូយ ។
លោក Trump បាននិយាយកាលពីសប្ដាហ៍មុនថា លោកនឹងធ្វើជំនួបលើកទី២ជាមួយលោក Kim នៅរដ្ឋធានីប្រទេសវៀតណាម នាថ្ងៃទី២៧-២៨ ខែកុម្ភៈ នេះ ។
ដោយប្រទេសវៀតណាមនឹងរៀបចំកិច្ចប្រជុំកំពូលនេះ គំរូនៃកំណែទម្រង់ប្រទេសនេះត្រូវបានគេផ្សព្វផ្សាយជាទូទៅថា ជាផ្លូវសេដ្ឋកិច្ចសម្រាប់ប្រទេសកូរ៉េខាងជើងដ៏ក្រីក្រ និងឯកោមួយនេះ ដើម្បីដើរតាម ៕
មតិយោបល់