កំពង់ឆ្នាំង ៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងស្រាវជ្រាវឃាត់ខ្លួន ក្រោយពីធ្វើសកម្មភាពលួចកាបូប និងទូរស័ព្ទនៅចំណុចហាងអ៊ុតសក់មួយកន្លែងស្ថិតនៅភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង កាលពីវេលាម៉ោង១១និង១៥នាទី ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ ។
ការឃាត់ខ្លួននេះសមត្ថកិច្ចធ្វើឡើងនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង១៥និង៣០នាទី នៅចំណុចផ្ទះរបស់ជនសង្ស័យក្នុងភូមិបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ។
សម្ភារៈបាត់បង់មានទូរស័ព្ទ ០២ គ្រឿងម៉ាក IphoneX., Iphone.6 និងកាបូបដាក់លុយ ចំនួន០១ ។
បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាងត្រូវបានឃាត់ខ្លួនកសាងសំណុំរឿងនៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីអនុវត្តតាមនីតិវិធី ៕
មតិយោបល់