GAZA/JERUSALEM (Reuters) - កាលពីថ្ងៃអង្គារ៍ ក្រុមសកម្មប្រយុទ្ធ Palestinian បានបាញ់ គ្រាប់រ៉ុក្កែតចេញពីទីក្រុង Gaza ចូលទៅក្នុងប្រទេសអ៊ីស្រាអែល បង្កឱ្យមានការវាយប្រហារសងសឹក តាមដែនអាកាសដោយអ៊ីស្រាអែល និងបង្កភាពតានតឹងពេញមួយថ្ងៃ ដោយការប្រយុទ្ធគ្នាឆ្លងកាត់ព្រំដែនរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលនឹងអាចប៉ះពាល់ដល់ការបោះឆ្នោតក្នុងប្រទេសអ៊ីស្រាអែល នារយៈពេលពីរសប្តាហ៍ទៀត។ នេះជាការប្រយុទ្ធគ្នាដ៏ខ្លាំងជាងគេរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីននៅក្នុងខែនេះ ដែលបានចាប់ផ្តើមកាលពីថ្ងៃចន្ទ ដោយមានការវាយប្រហារដោយកាំជ្រួចរ៉ុកក្កែតរយៈចម្ងាយឆ្ងាយរបស់
ប៉ាឡេស្ទីន បណ្តាលឱ្យមានមនុស្សមួយចំនួនរបួស និងស្លាប់ ក្នុងប្រទេសអ៊ីស្រាអែលក្នុងសង្គ្រាមរយៈពេល ៥ឆ្នាំនេះ ដែលបានធូរស្រាលបន្ទាប់ពីមានការសម្រុះសម្រួលដោយប្រទេសអេហ្ស៊ីប ។ ប៉ុន្តែទោះបីមានការធូរស្រាលក៏ដោយ វាអាចបង្កផលប៉ះពាល់មួយដល់ការបោះឆ្នោតអ៊ីស្រាអែល ដែលនឹងធ្វើឡើងនៅថ្ងៃទី៩ ខែមេសាខាងមុខនេះ ដែលនាយករដ្ឋមន្ត្រីស្តាំនិយម Benjamin Netanyahu បានធ្វើយុទ្ធនាការលើវេទិកាស្ដីពីសន្តិសុខ ដ៏រឹងមាំ ។ បន្ទាប់ពីការវាយប្រហារកាំជ្រួចរ៉ុកក្កែតរបស់ប៉ាឡេស្ទីន និងការវាយប្រហារតាមដែនអាកាសរបស់អ៊ីស្រាអែល ប្រទេសអ៊ីស្រាអែលបាននិយាយថា ខ្លួនបន្តវាយប្រហារសារជាថ្មី និងរក្សាកងទ័ព រួមទាំងរថក្រោះរបស់ខ្លួន នៅតាមព្រំដែនតំបន់ Gaza ៕
មតិយោបល់