ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌដូនពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង១៨នឹង៣០នាទី ស្ថិតនៅចំណុចផ្សារសូរិយ៉ាម៉ល ផ្លូវ៥១ ក្រុម៧៣ ភូមិ១១ សង្កាត់ផ្សារថ្មី៣។
លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌបានឲ្យដឹងថាជនសង្ស័យចំនួន០២នាក់រួមមាន៖ទី១-ឈ្មោះ មតឮៈ វិជ្ជនី ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះ១០៥អី១ហ្សិត ផ្លូវ១៣០ ភូមិ៣ សង្កាត់ផ្សារចាស់(ជួញដូរ) ទី២-ឈ្មោះ ម៉ុល សាវ៉ែន ភេទស្រី អាយុ២៥ ជនជាតិខ្មែរ មុខរបរមិនពិត ស្នាក់នៅ ផ្ទះ១៥៥ ផ្លូវ៩០១ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ (ជួញដូរ)។
វត្ថុតាងចាប់យករួមមានៈក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន០៥កញ្ចប់, ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន, ប្រាក់ខ្មែរចំនួនបីម៉ឺនរៀល(៣០,០០០)។
បច្ចុប្បន្នកម្លាំងជំនាញកំពុងយកចម្លើយបន្តស្រាវជ្រាវរកបក្ខពួក និងក្រុមដទៃផ្សេងទៀត ព្រមទាំងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី ៕
មតិយោបល់