ភ្នំពេញ ៖ យោង តាម របាយការណ៍ ពី នាយកដ្ឋាន ចរាចរណ៍ និង សណ្តាប់ធ្នាប់ សាធារណៈ នៃ អគ្គស្នងការដ្ឋាន នគរបាល ជាតិ បាន ឲ្យ ដឹង ថា នៅ ថ្ងៃ ទី ១៥ ខែមេសា ឆ្នាំ ២០១៩ មាន ហេតុការណ៍ គ្រោះថ្នាក់ ចរាចរណ៍ នៅ ទូ ទាំង ប្រទេស កើតឡើង ចំនួន២៧ លើក ( យប់ ១២ លើក ) បណ្តាល ឲ្យ ស្លាប់ ១៣ នាក់ របួសធ្ងន់ ស្រាល ៤២ នាក់ ( ស្រី ៥ នាក់ ) មិន ពាក់ ពួក សុវត្ថិភាព ពេល គ្រោះថ្នាក់ ៤៥ នាក់ ( យប់ ២២ នាក់ ) ។
មូលហេតុ ដែល បណ្តាល ឲ្យ កើត មាន ហេតុការណ៍ គ្រោះថ្នាក់ ចរាចរណ៍ គឺ បណ្តាល មក ពី ល្បឿន ៩ លើក ( ស្លាប់ ៣ នាក់ ) , មិន គោរព សិទ្ធ ៣ លើក ( ស្លាប់ ៣ នាក់ ), ប្រជែង ៣ លើក ( ស្លាប់ ៤ នាក់ ), បត់ គ្រោះថ្នាក់ ៤ លើក ( ស្លាប់ ១ នាក់ ), មិន ប្រកាន់ ស្តាំ ង ៣ លើក ( ស្លាប់ ១ នាក់ ), ស្រវឹង ៥លេីក (ស្លាប់ ១ នាក់) ។
នៅ ក្នុង ករណី គ្រោះថ្នាក់ ចរាចរណ៍ ទាំង២៧ លើក នេះ បង្ក ឲ្យ មានការ ខូចខាត យានយន្ត សរុប ៤៩ គ្រឿង ក្នុង នោះ មាន ម៉ូតូ ៣៧ គ្រឿង , រថយន្ត តូច ៩ គ្រឿង, យាន ផ្សេងៗ ៣ គ្រឿង, ថ្មេីរជេីង ២នាក់ ។
គ្រោះថ្នាក់ នៅ លើ ដងផ្លូវ រួម មាន ៖ មាន ផ្លូវជាតិ ៨ លើក , ផ្លូវ ខេត្ត ១៦ លើក , ផ្លូវលំ ៣ លើក ។ ដោយឡែក យានយន្ត ដែល បង្កហេតុ រួម មាន ម៉ូតូ ២០ លើក , រថយន្ត តូច ៥ លើក , កង់ ១ លើក និង ថ្មេីរជេីង ១ លើក ។
ខេត្ត – រាជធានី ដែល មាន គ្រោះថ្នាក់ និង រងគ្រោះថ្នាក់ រួម មាន ៖ ខេត្ត កំពង់ធំ ២ លើក ស្លាប់ ៣ នាក់ ( ស្រី ១ នាក់ ) របួស ៣ នាក់, ខេត្តបាត់ដំបង ២ លើក ស្លាប់ ១ នាក់ របួស ៣ នាក់ , តាកែវ ១ លើក ស្លាប់ ១ នាក់ របួស ២ នាក់ ,ព្រះវិហារ ១ លើក ស្លាប់ ១ នាក់ , ខេត្តកំពង់ស្ពឺ ១ លើក ស្លាប់ ១ នាក់, ខេត្តកំពង់ចាម ២ លើក ស្លាប់ ១នាក់ របួស ៤ នាក់ ( ស្រី ១ នាក់ ), ខេត្តស្វាយរៀង ២ លើក ស្លាប់ ២ នាក់ របួស ៣ នាក់( ស្រី ១ នាក់ ), ខេត្តរតនគិរី ៣ លើក ស្លាប់ ១ នាក់ របួស ៣ នាក់ (ស្រី ១ នាក់), ពោធិ៍សាត់ ៤ លេីក ស្លាប់ ១ នាក់ របួស ៨ នាក់ (ស្រី ១នាក់ ) និងខេត្តកំពត ៣ លេីក ស្លាប់ ១ នាក់ របួស ៥ នាក់ (ស្រី ១នាក់) ។
ទិន្នន័យ គ្រោះថ្នាក់ ចរាចរណ៍ ផ្លូវគោក ទូ ទាំង ប្រទេស ក្នុង ថ្ងៃ ពិធី បុណ្យចូលឆ្នាំ ប្រពៃណី ខ្មែរ រយៈពេល ៣ ថ្ងៃ ( គិត ពី ថ្ងៃ ទី ១៣-១៥ ខែមេសា ឆ្នាំ ២០១៩ និង ប្រៀបធៀប ថ្ងៃ ដូច គ្នា ឆ្នាំ ២០១៨ រួម មានៈ គ្រោះថ្នាក់ ចំនួន ៨២ លើក , ស្លាប់ ៤៥ នាក់ , របួស សរុប ១៣២ នាក់ , របួសធ្ងន់ ១០០ នាក់ , របួសស្រាល ៣២ នាក់ ៕
មតិយោបល់