ភ្នំពេញ ៖ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ វេលម៉ោង១៧និង០០នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានធ្វើការឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ពន្ធ័ករណីលួចមានស្ថានទម្ងន់ទោស (ឆក់យកទូរស័ព្ទដៃ) កាលពីថ្ងៃ១៧-០៤-២០១៩ វេលាម៉ោង១៣និង៣០នាទី នៅចំណុចមុខផ្សាររីករាយ ផ្លូវ២០១១ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ បង្កឡើងដោយជនសង្ស័យ ចំនួន៦នាក់ គេចខ្លួន០៣នាក់ មធ្យោបាយម៉ូតូ ។
ជនសង្ស័យទាំង៣នាក់ ៖
១-ឈ្មោះ ហម ឆដា ភេទប្រុស អាយុ១៨ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ ស្នាក់នៅភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។
២-ឈ្មោះ សុខ រតនៈ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ ស្នាក់នៅភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។
៣-ឈ្មោះ ជា ណារាជ្យ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ ស្នាក់នៅភូមិវិមានទ្រុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។
ជនរងគ្រោះ មិនស្គាល់អត្តសញ្ញាណ ទៅបាត់ក្រោយកើតហេតុ ។
សម្ភារបាត់បង់ ៖ ទូរសព្ទ័ដៃ០១គ្រឿង ម៉ាកអាយហ្វូន ។
សម្ភារបន្សល់ទុករួមមាន ៖ ម៉ូតូ២គ្រឿង (១-ម៉ូតូម៉ាក សេ១២៥ ០១គ្រឿង ពណ៌ខ្មៅ ផលិតឆ្នាំ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ1GG-0048 និងម៉ូតូម៉ាកនិក ពណ៌សលាយក្រហម ផលិតឆ្នាំ២០១៩ គ្មានស្លាកលេខ ។
បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនីតិវិធី ៕
មតិយោបល់