ខេត្តត្បូងឃ្មុំ៖ បុរសពីរនាក់រងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូសណ្តោងរ៉ឺម៉ក និងម៉ូតូ Zoomer X។
ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី២៥ មេសាឆ្នាំ២០១៩ននេះលើផ្លូវលំបំបែកជាបីត្រង់ចំណុចមុខផ្ទះឈ្មោះនួន សំបូរ ភេទប្រុស ស្ថិតនៅ ភូមិធ្នង់ ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
ម៉ូតូសណ្តោងរ៉ឺម៉កម៉ាកវេវ ពណ៌ខ្មៅ ពាក់ផ្លាកលេខត្បូងឃ្មុំ 1D-0723បើកបរដោយឈ្មោះ តុត ស្មាន ភេទប្រុស អាយុ៦៦ឆ្នាំ ជនជាតិខ្នែរឥស្លាម នៅ ភូមិទួលថ្មី ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងម៉ូតូម៉ាកហ្សូម័ ពណ៌ទឹកប៊ិច ពាក់ផ្លាកលេខត្បូងឃ្មុំ 1E-4846 បើកបរដោយឈ្មោះ ភី ណន ភេទប្រុស អាយុ២២ឆ្នាំជនជាតិខ្មែរ នៅភូមិទំនប់សែនជ័យ ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ៕
មតិយោបល់