ភ្នំពេញ ៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេសនៅថ្ងៃទី២៦ ខែមេសានេះ បានចំនួន ២៩ករណី ឃាត់ខ្លួនជនសង្ស័យ ចំនួន៦៦នាក់(ស្រី៣នាក់) ។
ក្នុងចំណោមជនសង្ស័យឃាត់ខ្លួនទាំង៦៦នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន ៣៧នាក់ និងអ្នកប្រើប្រាស់ ២៩នាក់ ។
វត្ថុតាងដែលចាប់សរុបក្នុងថ្ងៃទី២៦ ខែមេសានេះ រួមមាន ៖ មេតំហ្វេតាមីន(ice) = ១២៤,១០ក្រាម ។
ការបង្ក្រាបគ្រឿងញៀននៅថ្ងៃនេះ រួមមាន ៖ មន្ទីរប្រឆាំងគ្រឿងញៀន, ខេត្តបាត់ដំបង , បន្ទាយមានជ័យ, កំពង់ធំ, កណ្តាល, កោះកុង, ពោធិ៍សាត់, សៀមរាប, តាកែវ, ត្បូងឃ្មុំ, កំពត, រាជធានីភ្នំពេញ និងខេត្តក្រចេះ ៕
មតិយោបល់