ប៉ៃលិន ៖ រថយន្ត៣គ្រឿងជួបគ្រោះថ្នាក់ចរាចរណ៍បុកបន្តបន្ទាប់គ្នា នៅចំណុចជិតផ្លូវបំបែកបេនឡានថ្មី ស្ថិតក្នុងភូមិអូរពឺត សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន កាលពីវេលាម៉ោង១៩យប់ និង០០នាទី ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៩ មានករណីរថយន្តបុក រវាងរថយន្តមួយលើក បណ្តាលអោយមានមនុស្សរងរបួសបាក់ដៃម្នាក់ ។
ភាគីបង្កទី១ឈ្មោះ រស់ ធារ៉ាត ភេទប្រុស អាយុ៤៥ឆ្នាំ សញ្ជាតិខ្មែរ មុខរបរម៉ៅការសំណង់ មានទីលំនៅភូមិអូរពឺត សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បើកបរយរថយន្តម៉ាកវីហ្គូ ពណ៌ទឹកមាស ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ 2J-6162 បើកបរពីត្បូងទៅជើង ទិសដៅទៅខាងលិច ។
ភាគីបង្កទី២ឈ្មោះ គឹម បូនី ភេទប្រុស អាយុ ៤៥ឆ្នាំ សញ្ជាតិខ្មែរ មុខរបរជាងដែក មានទីលំនៅភូមិអូរបេង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន រងរបួសបាក់ដៃឆ្វេង បើកបររថយន្តម៉ាក តាកូម៉ា ពណ៌ខ្មៅ ស៊េរីឆ្នាំ១៩៩៧ ពាក់ស្លាកលេខ ប៉ៃលិន 2A-6668 ទិសដៅពីកើតទៅលិច រួចផ្លោងទៅបុករថយន្តម្ខាងទៀតនៅខាងត្បូង និងមានអ្នករួមដំណើរឈ្មោះ សុំ សោភ័ណ្ឌ ភេទស្រី សញ្ជាតិខ្មែរ អាយុ ៣៩ឆ្នាំ មុខរបរមេផ្ទះ មានទីលំនៅជាមួយគ្នា ។
ភាគីរងគ្រោះឈ្មោះ នីម ណាត ភេទប្រុស អាយុ ៣៥ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិក្បាលព្រលាន សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន បើកបររថយន្តម៉ាក អ៊ីស៊ុយស៊ុយ ពណ៌ទឹកប្រាក់ សេរីឆ្នាំ១៩៩៧ ពាក់ស្លាកលេខ ប១១២៤ ភព២ ទិសដៅពីលិចទៅកើត ។
បច្ចុប្បន្ន ករណីខាងលើនេះ កម្លាំងជំនាញផ្នែកសណ្តាប់ធ្នាប់ចរាចរណ៍នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន នាំយករថយន្តទាំងបីទៅរក្សាទុកនៅអធិការដ្ឋានជាបណ្តោះអាសន្ន ដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធី ៕
មតិយោបល់