បន្ទាយមានជ័យ៖ ក្រោយពីអគ្គិភ័យបានលេបត្របាក់ទាំងស្រុងនៅផ្សារអូរអំបិលក្រុងសិរីសោភ័ណ កាលពីម៉ោង៤ទាប់ភ្លឺថ្ងៃទី០៥ ខែឧសភា នៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ នៅរសៀលថ្ងៃដដែល ឯកឧត្តម អ៊ុ រាត្រី អភិបាលរងខេត្តបន្ទាយមានជ័យ រួមនឹងលោក ហ៊ឹល រ៉ាយ៉ា អភិបាលនៃគណ:អភិបាលក្រុងសិរីសោភ័ណ បានដឹកនាំក្រុមការងារ កងកម្លាំងទាំងបីប្រភេទ អាជ្ញធរមូលដ្ឋាន បានធ្វើការសម្អាតប្រមូលកំទេចកំទីដែលនៅសេសសល់ក្រោយការឆាប់ឆេះ ដោយក្នុងនោះក៏មានការចូលរួមយ៉ាងសកម្មពីប្រជាពលរដ្ឋ នឹងអាជីវករផងដែរ។
ឯកឧត្តម អ៊ុ រាត្រី អភិបាលរងខេត្ត បានសម្តែងនូវក្តីសោកស្តាយជាខ្លាំងជាមួយបងប្អូនប្រជាពលរដ្ឋ អាជីវករ ដែលរងគ្រោះដោយសារអគ្គីភ័យ ដែលយើងទាំងអស់គ្នានឹកស្មានមិនដល់ពិសេសដោយមានការ ចង្អុលបង្ហាញពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារចុះជួយខេត្តបន្ទាយមាន ជ័យបានថ្លែងនូវក្តីសោកស្តាយជាខ្លាំងនូវការបាត់បង់ទ្រព្យ សម្បត្តិក្នុងករណីអគ្គិភ័យកាលពីព្រឹកថ្ងៃទី៥ ខែឧសភាឆ្នាំ២០១៩ហើយលោកក៏បានចាត់ចែងក្រុមការងារដើម្បីធ្វើការប្រមូលសំណល់ដែលនៅសេស សល់ឲ្យអស់ពីទីតាំងដែលរងការឆេះផងដែរ។
ទន្ទឹមនឹងនោះផងដែរអភិបាលរងខេត្ត ក៏បានធ្វើការសំណូមពរដល់ប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្ន ឲ្យបានខ្ពស់ចំពោះករណីអគ្គិភ័យដែល តែងតែកើតមានឡើងជាញឹកញ៉ាប់ បើទោះបីជារដូវនេះជារដូវវស្សា ក៏ដោយក៏យើងមិនត្រូវធ្វេសប្រហែសឡើយពិសេសបើសិនជាកើតមានអគ្គិភ័យជាយថាហេតុណាមួយត្រូវធ្វើការរាយការណ៍មកសមត្ថកិច្ចឬអាជ្ញាធរមូលដ្ឋានដើម្បីជួយអន្តរាគមន៍ទាន់ពេលវេលា ។
លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណបានបញ្ជាក់ប្រាប់ថា តូបដែលរងការឆាបឆេះមានចំនួន ៦៧តូប ចំពោះទំហំនៃការខូចខាតគឹតជាទឹកប្រាក់ប្រមាណជាង៥០ម៉ឺនដុល្លាអាមេរិក ។ ចំពោះមូលហេតុដែលបង្កឲ្យកើតមានអគ្គីភ័យនេះឡើងបណ្តាលមកពីទុស្សេកាប៊ីនភ្លើ ង ផ្នែកខាងត្បូងផ្សារ ដែលប្រើប្រាស់ឡានទឹកអស់ចំនួន៣៣ឡាន ទើបរលត់ទាំងស្រុង ៕ អត្ថបទ ៖ រឿង ចន្ទ្រា
មតិយោបល់