ភ្នំពេញ ៖ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ១៦និង១៥រសៀល ត្រង់ចំណុចផ្លូវ៥០ម៉ែត្រកែងច្រកចូលវិទ្យុ ABC ភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលអោយមនុស្សស្លាប់ចំនួន០២នាក់ និងរងរបួសស្រាលម្នាក់ ។
តាមរបាយការណ៍របស់អធិការនគរបាលខណ្ឌដង្កោបានឲ្យដឹងថា
១-ភាគីរថយន្តម៉ាក HINO ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 3A-4205 បើកបរដោយឈ្មោះ សៀង រិទ្ធី ភេទប្រុស អាយុ៣៥ឆ្នាំ ទីលំនៅភូមិចន្លង់ដៃ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ(ឃាត់ខ្លួន)។
២-ភាគីម៉ូតូម៉ាក គុបជ្រុង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1X-0846 បើកបរដោយឈ្មោះ ហួត សារុំ ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរ កសិករ ទីលំនៅភូមិពោធកណ្ដាល ឃុំក្រោយស្លា ស្រុកស្អាង ខេត្តកណ្ដាល (ស្លាប់នូវកន្លែងកើតហេតុ)។
៣-អ្នករួមដំណើរឈ្មោះ រុំ ដាណេរ ភេទស្រី អាយុ៩ឆ្នាំ ទីលំនៅភូមិពោធកណ្ដាល ឃុំក្រោយស្លា ស្រុកស្អាង ខេត្តកណ្ដាល (ស្លាប់នូវកន្លែងកើតហេតុ)។
៤-អ្នករួមដំណើរឈ្មោះ រុំ សំណាង ភេទប្រុស អាយុ២ឆ្នាំ ទីលំនៅភូមិពោធកណ្ដាល ឃុំក្រោយស្លា ស្រុកស្អាង ខេត្តកណ្ដាល (រងរបួសស្រាល)។
តាមដំណើរឿង៖ មុនពេលកើតហេតុ ភាគីរថយន្តបើកបរក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុក៏បុកជាមួយម៉ូតូដែលធ្វើដំណើរពីជើងទៅត្បូងឆ្លងផ្លូវបណ្ដាលឲ្យមនុស្សស្លាប់ចំនួន០២នាក់ ប្រុស០១នាក់ ,ស្រី ០១នាក់ នូវកន្លែងកើតហេតុ និងរងរបួសស្រាលមនុស្សប្រុស ០១នាក់ តែម្ដងដោយមូលហេតុ: ភាគីម៉ូតូបើកឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន។
សម្ភារៈខូចខាតៈ ម៉ូតូ០១គ្រឿងខូចខាតធ្ងន់ និងរថយន្ដខូចខាតស្រាល ។ ចំណែកសពបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
បច្ចុប្បន្ន ប្រគល់ឲ្យការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញដោះស្រាយតាមច្បាប់ ៕
មតិយោបល់