ភ្នំពេញ ៖ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១៧និង០០នាទី បានប្រគល់ម៉ូតូ១គ្រឿង ដែលបានរកឃើញកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ នៅក្នុងស្រះទឹកមួយកន្លែង ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
លោកអធិការបានឲ្យដឹងថា ម៉ូតូដែលបានប្រគល់ឲ្យម្ចាស់វិញនោះ ម៉ាក NEX ពណ៌ទឹកក្រូច ស្លាកលេខ ភ្នំពេញ 1HQ-9186 ដែលម្ចាស់ដើមឈ្មោះ ផ្លុង ឡានតូច ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស ស្នាក់នៅបន្ទប់ជួលគ្មានលេខ ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលគាត់បានប្រាប់សមត្ថកិច្ចថា ម៉ូតូរបស់គាត់បានបាត់កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ១និង០០នាទីយប់។
ក្រោយពីសមត្ថកិច្ចបានពិនិត្យមើលឯកសារពាក់ព័ន្ធ និងផ្ទៀងផ្ទាត់រួច ឃើញថា ត្រឹមត្រូវ ទើបលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានប្រគល់ម៉ូតូ១គ្រឿងនេះ ជូនទៅម្ចាស់ដើមវិញ៕
មតិយោបល់