ភ្នំពេញ ៖ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ នៅក្នុងស្តាតអូឡាំពិកត្រង់កន្លែងលេងបាល់ទះ ផ្លូវលេខ២១៧ ភូមិទី៧ សង្កាត់វាលវង់ ខណ្ឌ៧មករា មានករណីកម្មករបាញ់ថ្នាំសត្វប្រចៀវម្នាក់ធ្លាក់ពីលើដំបូលស្តាតអូឡាំពិកបណ្តាលឲ្យស្លាប់។
ជនរងគ្រោះឈ្មោះ ស៊ន.ស៊ីម ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ កម្មករស្តាតអូឡាំពិក ទីលំនៅភូមិត្រពាំងត្រយឹង ឃុំពោធិ៍ចំរើន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
តាមរបាយការណ៍របស់នគរបាលបានឲ្យដឹងថា ប្រភពពីឈ្មោះ រ៉ន.រ៉ង ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ កម្មករបាញ់ថ្នាំសត្វប្រចៀវ ស្នាក់នៅផ្ទះម្តុំខាងក្រោយវត្តព្រះពុទ្ឋបានអោយដឹងថា នៅថ្ងៃទី២៤ ខែឧសភាឆ្នាំ២០១៩ វេលាម៉ោង០៩និង២០នាទី រូបគេនិងឈ្មោះតៀម.ពុត ភេទ ប្រុស អាយុ៥០ឆ្នាំ ព្រមទាំងជនរងគ្រោះដែលជាកម្មករបាញ់ថ្នាំសត្វប្រចៀវដូចគ្នា បាននាំគ្នាឡើងទៅលើពិដានស្តាតកន្លែងលេងបាល់ទះដើម្បីបាញ់ថ្នាំសត្វប្រចៀវ ពេលនោះជនរងគ្រោះបានដើរជាន់ពិដានដែកបណ្តាលអោយធ្លាក់ជនរងគ្រោះនិងពិដានដែកចុះមកក្រោមស្លាប់តែម្តង។
បច្ចុប្បន្ន សាកសពជនរងគ្រោះសមត្ថកិច្ចបានប្រគល់អោយប្រពន្ឋយកទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់