ព្រះសីហនុ៖ ព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានដឹកនាំសហការីក្រោមឱវាទ ប្រារព្ធពិធីសែនក្រុងពាលី បើកការដ្ឋានសាងសង់ទីស្នាក់ការនគរបាលទេសចរណ៍មួយ កន្លែងស្ថិតនៅឆ្នេរសមុទ្រអូរឈើទាល ក្រុងព្រះសីហនុ។
លោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរងទទួលការងារទេសចរណ៍និងចរាចរណ៍ផ្លូវទឹក បានឲ្យដឹងថា៖ទីស្នាក់ការ នគរបាលទេសចរណ៍ ដែលកំពុងរៀបចំសាងសង់នេះមានទំហំ៩ម៉×១៣ម៉ធ្វើពីបេតុងប្រក់ស័ង្កសី ជាជំនួយឧបត្ថម្ភរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។
លោកណុប បញ្ញា បានបញ្ជាក់បន្ថែមថា៖ទីស្នាក់ការនគរបាលទេសចរណ៍មួយនេះមានរៀបចំកន្លែងធ្វើការងារកន្លែង សម្រាករបស់កងកម្លាំងបន្ទប់ទឹកនិងចង្ក្រានបាយផងដែរ ៕
មតិយោបល់