ភ្នំពេញ ៖ បុរសម្នាក់បើកម៉ូតូវ៉ាជែងរថយន្តដែលបើស្របទិសគ្នា ខ្វះការប្រុងប្រយ័ត្ន មិនមើលស្ថានភាពគ្រោះថ្នាក់នៅខាងមុខ ក៏ដួលម៉ូតូ ខ្ទាត ចូលរថយន្តកិនស្លាប់ភ្លាមៗ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅត្រង់ចំណុចស្ពាន៧មករា លើផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ នៅវេលាម៉ោ១៥និង៣០នាទីរសៀល ។
១/ម៉ូតូម៉ាក HONDA WAVE ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កំពង់ចាម1C-7906 បើកបរដោយឈ្មោះ ស៊ឹម ផានិត ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិសេរីសម្បត្តិ សង្កាត់គង់នយ ខណ្ឌដង្កោ រាជធានីភ្នំពេញ (ស្លាប់នៅកន្លែងកើតហេតុ) ។
២/រថយន្តម៉ាក់ HYUNDIA ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ3D-8400 (អ្នកបើកបរពុំស្គាល់អត្តសញ្ញាណរត់គេចខ្លួនបាត់)។
តាមដំណើររឿង ៖ មុនពេលកើតហេតុរថយន្តនិងម៉ូតូបើកបរស្របទិសគ្នាពីត្បូងទៅជើង ពេលមកដល់ចំណុចកើតហេតុ ម៉ូតូឡើងវ៉ាជែងដួលខ្ទាតអ្នកបើកបរចូលរថយន្តដែលមកស្របទិសកិនស្លាប់នៅកន្លែងកើតហេតុ។
-មូលហេតុៈ មកពីម៉ូតូបើកបរវ៉ាជែងខ្វះការប្រុងប្រយ័ត្ន ។
-សម្ភារៈខូចខាតៈ រថយន្តនិងម៉ូតូខូចខាត់ស្រាល។
បច្ចុប្បន្ន គ្រោះថ្នាក់ខាងលើត្រូវបានប្រគល់អោយ ការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ។ -ចំណែកសពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់