សៀមរាប៖ ថ្ងៃចន្ទ ១កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម គឹម នាន រដ្ឋលេខាធិការ ជំនួយការសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាអនុប្រធានប្រចាំការលេខាធិការដ្ឋានគណកម្មាធិការជាតិប្រឆាំងភេរវកម្ម (លគជបភ) បានអញ្ជើញចូលរួមជាអធិបតីដឹកនាំកម្មវិធីធ្វើបទបង្ហាញស្តីពី “វគ្គសិក្សា ស្តីពីតួរនាទី និងភារកិច្ច នគរបាលប៉ុស្តិ៍រដ្ឋបាលក្នុងការងារប្រឆាំងភេរវកម្ម” នៅស្នងការដ្ឋានគរបាលខេត្តសៀមរាប។
កម្មវិធីនេះ មានការអញ្ជើញចូលរួមពីលោក ឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប លោក-លោកស្រីស្នងការរង លោកនាយ-នាយរងការិយាល័យ នាយ-នាយរងផ្នែកការិយាល័យប្រឆាំងភាវរកម្ម លោកអធិការ អធិការរងទទួលបន្ទុកប្រឆាំងភាវរកម្មក្រុងស្រុកទាំង១២ និងលោកនាយ-នាយរងប៉ុស្តិ័នគរបាលរដ្ឋបាលទាំង១០០។
ក្នុងឱកាសនោះ ឯកឧត្តម គឹម នាន បានមានប្រសាសន៍ថា៖ ដើម្បីយល់ដឹងពីប្រភេទអាវុធគីមីជីវសាស្ត្រ និងបទល្មើសសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងវិធានការស្រាវជ្រាវស៊ើបអង្កេត ដើម្បីអោយកងកម្លាំងនគរបាលយកទៅអនុវត្តន៍ក្នុងភូមិ-ឃុំ/សង្កាត ដែលខ្លួនគ្រប់គ្រងនិងអនុវត្តជាប់ជាប្រចាំផងដែរ។
ជាចុងក្រោយឯកឧត្តមបានផ្តាំផ្ញើរដល់សិក្ខាមអោយពង្រឹងបទពិសោធន៍ និងសមត្ថភាពការងារដើម្បីធានាអោយបានប្រសិទ្ធភាព និងដើម្បីធានាអោយបានសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិដែលតែងមកកំសាន្តនិងទស្សនានៅតាមទីកន្លែងកំសាន្តនានាក្នុងខេត្តសៀមរាប ៕
មតិយោបល់