ភ្នំពេញ ៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេសនៅថ្ងៃទី៤ ខែមិថុនានេះ បានចំនួន ៣២ករណី ឃាត់ខ្លួនជនសង្ស័យ ចំនួន៧២នាក់ ។ ក្នុងចំណោមជនសង្ស័យឃាត់ខ្លួនទាំង៧២នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន ៤៦នាក់ និងអ្នកប្រើប្រាស់ ២៦នាក់ ។
វត្ថុតាងដែលចាប់សរុបក្នុងថ្ងៃទី៤ ខែមិថុនានេះ រួមមាន ៖ មេតំហ្វេតាមីន(ice) = ១១៥៩,៨៣ក្រាម និង៤៤កញ្ចប់តូច និងអ៊ិចស្តាស៊ី= ៦៥៤១ក្រាម ។
ការបង្ក្រាបគ្រឿងញៀននៅថ្ងៃនេះ រួមមាន ៖ មន្ទីរប្រឆាំងគ្រឿងញៀន, ខេត្តបន្ទាយមានជ័យ, បាត់ដំបង, កំពង់ចាម, កណ្តាល, សៀមរាប, កែប, ប៉ៃលិន, រាជធានីភ្នំពេញ និងខេត្តក្រចេះ ៕
មតិយោបល់