កំពត ៖ ថ្ងៃព្រហស្បតិ៍ ១០រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ ២០១៩ វេលាម៉ោង ៨:០០ នាទី នៅសាលប្រជុំធំស្នងការដ្ឋាននគរបាលខេត្ត បានប្រារព្ធពិធីបើកកិច្ចសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទឆ្នាំ២០១៨ និងបណ្តាឆ្នាំពាក់ព័ន្ធ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម ឡុង អគ្គនាយករងសវនកម្មផ្ទៃក្នុង និងលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត។ ក្នុងអង្គពិធីនេះ ក៏មានវត្តមានអញ្ជើញចូលរួមពីអស់លោកប្រតិភូអមដំណើរប្រធានប្រតិភូ លោក-លោកស្រីស្នងការរង លោកនាយ-នាយរងការិយាល័យជំនាញ លោកអធិការក្រុង-ស្រុកទាំង ៨ និងអស់លោកនាយប៉ុស្តិ៍ទាំង ៩៣ប៉ុស្តិ៍ សរុបចំនួន ២១២ រូប ៕
មតិយោបល់