ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌឫស្សីកែវ ស្រាវជ្រាវឃាត់ខ្លួន ករណីលួចម៉ូតូ កាលពីថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង២១នឹង៣០នាទី នៅចំណុចផ្ទះជួល ផ្លូវលំ ក្រុមទី៨ ភូមិបឹងសាឡាង សង្កាត់ ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ទោ គល់ យី អធិការនគរបាលខណ្ឌបានឱ្យដឹងថា នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង០៨នឹង៣០នាទី ជនរងគ្រោះឈ្មោះ អាំ សាវឿន ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅកន្លែងកើតហេតុ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវ។
លោកអធិការបន្តថាក្រោយពីទទួលបណ្តឹងពីជនរងគ្រោះ ផ្នែកជំនាញអធិការដ្ឋានសហការជាមួយកម្លាំងប៉ុស្តិ៍ បានបើកការស្រាវជ្រាវកំណត់អត្តសញ្ញាណជនសង្ស័យ។ លុះមកដល់ម៉ោង១១នឹង៣០នាទីថ្ងៃខែឆ្នាំដដែល ផ្នែកជំនាញ ឃាត់ខ្លួនជនសង្ស័យ នៅចំណុចផ្លូវបេតុង ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ ចាន់ ប៊ុនធឿន ភេទ ប្រុស អាយុ ២២ ឆ្នាំ មុខរបរមិនពិតប្រាកដ មានីលំនៅផ្ទះជួល(គ្មានលេខ) ផ្លូវលំ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ មានសរសាតុញៀន។
សម្ភារៈដកហូតមាន៖ ម៉ូតូម៉ាកC១២៥ ពណ៌ខ្មៅ សេរី ២០១៥ ពាក់ ស្លាកលខ ភ្នំពេញ១FQ-០៤៥៦។ ម៉ូតូគឺកម្លាំងសមត្ថកិច្ច បានប្រគល់ជូនជនរងគ្រោះវិញ។ បច្ចុប្បន្នកម្លាំងផ្នែកជំនាញរបស់អធិការដ្ឋានកំពុងសាកសួរយកចម្លើយ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនិតិវិធី ៕
មតិយោបល់