ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ទួលសង្កែបានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចម៉ូតូនៅចំណុចផ្លូវរថភ្លើង ក្រុម៥ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ កាលពីវេលាម៉ោង៣និង០០នាទីព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ។
សេចក្តីរាយការណ៍បានឲ្យដឹងថា ជនសង្ស័យឈ្មោះ នឹម សម្បតិ្ត ភេទប្រុស អាយុ២៩ឆ្នាំជនជាតិខែ្មរ ស្នាក់នៅសង្កាត់ផ្សារកណ្តាល១ ខណ្ឧដូនពេញ មុខរបរមិនពិតប្រាកដ (មានផ្ទុកសារធាតុញៀន) ។ សម្ភារៈដកហូតរួមមាន ៖ -ដែកសំប៉ែតចុងស្រួចចំនួន០១, -កូនសោខ្សៀលេខ៨ចំនួន០១, -តួឡឺវីស០១, -ដងា្កប់ ចំនួន០១, -ម៉ូតូ០១គ្រឿងម៉ាក TODAY ពណ៌សរ ពាក់សា្លកលេខ 1FX1732 (បានប្រគល់ជូនជនរងគ្រោះវិញ ) ។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញបានស្រាវជ្រាវរកបក្ខពួកបន្ថែម និងកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី ៕
មតិយោបល់