ស្ទឹងត្រែង៖ ដោយអនុវត្តតាមការណែនាំ និងបញ្ជាផ្ទាល់ពី សំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ទោ ម៉ៅ តារា ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្ត នៅថ្ងៃអង្គារ ១៥កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ លោកវរសេនីយ៍ឯក ឃួន គឹមលី នាយការិយាល័យបុគ្គលិក និងជាលេខាគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ ម៉ៅ តារា ស្នងការនគរបាលខេត្តស្ទឹងត្រែង ប្រធានសមាគមមិត្តនគរបាលជាតិនៃស្នងការនគរបាលខេត្តស្ទឹងត្រែង អមដំណើរដោយអស់លោកជា នាយរងការិយាល័យ និងមន្ត្រីនគរបាលជាច្រើនរូបទៀត បាននាំយកថវិកាសមាគមចំនួន ៦,០០០,០០០រៀល ទៅប្រគល់ជូនដល់គ្រួសារសព លោកវរះសេនីយ៍ត្រី យ៉ាវ យន់, ថវិកាសមាគមចំនួន ៦,០០០,០០០រៀល ទៅប្រគល់ជូនគ្រួសារសព លោកអនុសេនីយ៍ទោ ចាន់ សាវឿន និងថវិការសមាគមចំនួន ២,០០០,០០០រៀល ទៅប្រគល់ជូនដល់គ្រួសារសព ត្រូវជាភរិយាលោក ថង ផាន់ មន្ត្រីចូលនិវត្តន៍ នៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង។
ថ្លែងក្នុងឱកាសនោះដែរលោកវរសេនីយ៍ឯក ឃួន គឹមលី នាយការិយាល័យបុគ្គលិក បានសំណេះសំណាលជាមួយក្រុមគ្រួសារសព និងបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខ ពីសំណាក់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសមាគមមិត្តនគរបាលជាតិកម្ពុជា និងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មាធិការកណ្តាល សមាគមមិត្តនគរបាលជាតិកម្ពុជា និង ឯកឧត្តម ស្នងការនគរបាលខេត្តស្ទឹងត្រែង ជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តផងដែរ ៕
មតិយោបល់