ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩នេះ បានបង្កឲ្យមានមនុស្សស្លាប់៣នាក់(ស្រី១នាក់) និងបានបង្កឲ្យមានអ្នករងរបួសធ្ងន់-ស្រាល ២១នាក់ ។
ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសថ្ងៃនេះ បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុប ចំនួន២៤នាក់ នៅថ្ងៃទី១៩ ខែកក្កដានេះ គឺកើតឡើង ដោយសារហេតុការណ៍ប៉ះទង្គិច ចំនួន ១១លើក ។
សូមជម្រាបថា ក្នុងរយៈពេល១៩ថ្ងៃនៃខែកក្កដានេះ គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្សសរុប ៨៣នាក់ បង្ករបួសធ្ងន់-ស្រាល ចំនួន ៣៣២នាក់ ក្នុងហេតុការណ៍កើតឡើង ២០១លើក ៕
មតិយោបល់