ភ្នំពេញ ៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេសនៅថ្ងៃទី១៩ កក្កដានេះ បានចំនួន ២៨ករណី ឃាត់ខ្លួនជនសង្ស័យ ចំនួន៦១នាក់(ស្រី២នាក់) ។
ក្នុងចំណោមជនសង្ស័យឃាត់ខ្លួនទាំង៦១នាក់ មានមុខសញ្ញាជួញដូរ ៣២នាក់ និងអ្នកប្រើប្រាស់ ២៩នាក់ ។
វត្ថុតាំងដែលចាប់សរុបក្នុងថ្ងៃទី១៩ កក្កដានេះ រួមមាន ៖ មេតំហ្វេតាមីន(ICE) ទម្ងន់ ១៥,៩២ក្រាម និង៤៣កញ្ចប់តូច ។
ការបង្ក្រាបគ្រឿងញៀននៅថ្ងៃនេះ រួមមាន ៖ មន្ទីរប្រឆាំងគ្រឿងញៀន,ខេត្តបន្ទាយមានជ័យ, កំពង់ចាម, កំពង់ស្ពឺ, កំពត, កណ្តាល, សៀមរាប, ប៉ៃលិន, ត្បូងឃ្មុំ , ព្រៃវែង និងរាជធានីភ្នំពេញ ៕
មតិយោបល់