ខេត្តត្បូងឃ្មុំ៖ កម្លាំងជំនាញផ្នែកនគរបាលប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំចុះកិច្ចប្រតិបត្តិការបង្ក្រាប់ករណី ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន និងបានឃាត់ខ្លួនជនសង្ស័យម្នាក់កាលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង១៥និង១៥នាទី នៅចំណុច ភូមិម្រាមទាក ឃុំជីរោទី៍ ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
ជនសង្ស័យមានឈ្មោះ រុំ បូឡា ភេទប្រុស អាយុ២២ឆ្នាំ ជាតិខ្មែរ មុខរបរជាងជួសជុលរថយន្ត រស់នៅភូមិ ឃុំខាងលើ ដកហូតម្សៅក្រាមពណ៍សសង្ស័យថាជាថ្នាំញៀនចំនួន ០១ កញ្ចប់និងទូរស័ព្ទដៃ០១គ្រឿង។បច្ចុប្បុន្នជនសង្ស័យត្រូវបានបញ្ជូន មកអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ កសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំចាត់ការ តាមនិតិវិធី៕
មតិយោបល់