តាកែវ៖ នៅព្រឹកថ្ងៃអាទិត្យ ០៥រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ លោកវរសេនីយ៍ឯក ឆឹង រតនៈ ស្នងការរង ទទួលផែនការងារគ្រប់គ្រងធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់ លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិខេត្តតាកែវ អមដំណើរដោយក្រុមការងារស្នងការដ្ឋាន លោក អធិការ អធិការរង លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលខ្វាវនៃអធិការដ្ឋាននគរបាលស្រុកសំរោងអញ្ជើញចូលរួមប្រគល់ថវិកាសមាគមនមិត្តនគរបាលជាតិចំនួន(៦លានរៀល)និងចូលរួមគោរពវិញ្ញាណក្ខ័ន្ធ ព្រមទាំងនាំយកថវិកាឧបត្ថមផ្ទាល់ខ្លួនលោក ស្នងការ ចំនួន៥០ម៉ឺនរៀល អង្ករ១បាវ៥០kg ទឹកត្រី២យួរ ទឹកស៊ីអ៊ីវ២យួរ និងថវិកាដោយឡែករបស់អធិការដ្ឋាននគរបាលស្រុក សំរោងចំនួន៤៦ម៉ឺនរៀល ជូនដល់លោកស្រី វ៉ា គឹមលី ត្រូវជាភរិយាសពលោក អនុសេនីយ៍ឯក យីង ស៊ិន ឋានៈនាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្វាវ ដែលទទួលមរណៈភាពកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ ដោយ(គ្រោះថ្នាក់ចរាចរណ៍)ស្ថិតនៅភូមិកន្សោមខ្លែង ឃុំជំរៈពេន ស្រុកសំរោង ខេត្តតាកែវ។
ថ្លែងក្នុងឱកាសនោះដែរ លោក វរសេនីយ៍ឯក ស្នងការរង បានសំណេះសំណាលជាមួយក្រុមគ្រួសារសព ហើយបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខ ពីសំណាក់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសមាគមមិត្តនគរបាលជាតិកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មាធិការកណ្តាល សមាគមមិត្តនគរបាលជាតិកម្ពុជា និងលោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវផងដែរ៕
មតិយោបល់