ខេត្តមណ្ឌលគិរី៖ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាល ខេត្តមណ្ឌល គិរី បានជំរុញអោយកងកម្លាំងនគរបាល នៃស្នងការនគរបាល ខេត្តទាំងអស់ ត្រូវបង្កើន នូវ ការ យកចិត្តទុកដាក់ទៅលើសកម្មភាពការងារ ដោយពឹងផ្អែកទៅ លើគោល នយោបាយ ភូមិ ឃុំមានសុវត្ថិភាព ។
ប្រសាសន៍ជំរុញធ្វើឡើងក្នុងកិច្ចប្រជុំត្រួតពិនិត្យកិច្ចសហប្រត្តិបត្តិការប្រចាំខែ កក្កដា ឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តន៍បន្តព្រឹកថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ២០១៩នៅសាលប្រជុំ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី។ក្នុងកិច្ចប្រជុំនោះផងដែរលោកស្នងការខេត្តមណ្ឌលគិរីក៏បានដាក់ចេញនូវវិធានការបង្កើនយុទ្ឋនាការឃោសនាផ្សព្វផ្សាយស្តីពីគ្រឿងញៀននិងចរាចរណ៍ ពង្រឹងវិធានការអនុវត្តច្បាប់និងបង្កើនវិធានការជំនាញផងដែរ ។
កិច្ចប្រជុំប្រារព្ធធ្វើនៅព្រឹកមានការអញ្ជើញចូលរួមពីអស់លោក លោកស្រីជាស្នងការរងលោក អនុប្រធានផែន លោក លោកស្រីនាយ នាយរងការិយាល័យជំនាញ លោកមេបញ្ជាការ បញ្ជាការរងវរសេនាតូចនគរបាលព្រំដែនគោកទាំងពីរ លោកអធិការ អធិការរងនគរបាលក្រុងស្រុកទាំងប្រាំ លោកនាយ ប៉ុស្តិ៍រដ្ឋបាលទាំង២១ឃុំ-សង្កាត់ លោកនាយប៉ុស្តិ៍ នគរបាលការពារព្រំដែនគោកទាំង១៤ លោកនាយប៉ុស្តិ៍ច្រកទ្វារទ្វេភាគីទាំង០៣ ដែលបានចូលរួមសរុបចំនួន ១១៥នាក់៕
មតិយោបល់