ឧត្តរមានជ័យ៖ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង០៨ព្រឹក លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំការងារ ប្រចាំសប្តាហ៍ និងលើកទិសដៅការងារអនុវត្តបន្ត នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ។
ដោយមានការអញ្ជើញចូលរួម លោកស្នងការរងទទួលផែន អនុប្រធានផែន លោកនាយការិយាល័យ នាយរងការិយាល័យ លោកអធិការ-អធិការរង ក្រុងសំរោង លោកនាយប៉ុស្តិ៍ទាំង5ចំណុះអធិការដ្ឋាននគរបាលក្រុងសំរោង លោកនាយ នាយរងផ្នែក ចំណុះឲ្យការិយាល័យជំនាញ ចូលរួមប្រមាណ១៥០នាក់ ស្រី៥នាក់។
លោកវរសេនីយ៍ឯក ព្រំ ប៊ុនរិទ្ធ នាយការិយាល័យសរុបវិភាគ បានអានផែនការសកម្មភាពស្ដីពីការអនុវត្តការងារប្រចាំសប្តាហ៍កន្លងទៅ។ ពិធីប្រជុំនេះមានគោលបំណងពង្រឹងវិន័យ សមត្ថភាពការងារកងកម្លាំងនគរបាលជាតិតាមប្រសាសន៍ របស់លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត ពិសេសអនុវត្តយ៉ាងម៉ឺងម៉ាត់តាមសេចក្តីណែនាំលេខ០១៩ របស់ក្រសួងមហាផ្ទៃ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈនគរបាលជាតិឲ្យមានប្រសិទ្ធិភាពខ្ពស់ ៕
មតិយោបល់