ភ្នំពេញ ៖ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង ១៧និង៣០នាទី មានអគ្គិភ័យមួយកន្លែងកើតឡើងនៅតាម បណ្តោយផ្លូវជាតិលេខ៥ក្រុម 206; 209; 210; 211 ភូមិ16 សង្កាត់ ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជាប្រភេទ សំណង់មិនទាន់រៀបរយ ឯទំហំនៃការខូចខាតមានឆេះបន្ទប់ ទំហំប្រហាក់ប្រហែល 4m×4m ចំនួន ៤៦បន្ទប់ទាំងស្រុង ។ ក្រោយទទួលបានព័ត៌មានទាន់ហេតុការណ៍ភ្លាម រថយន្តពន្លត់ អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាន ចេញទៅពន្លត់ចំនួន២០គ្រឿង ប្រើប្រាស់ទឹកអស់៣២រថយន្ត ស្មើនឹង១៣៨ម៉ែត្រគូប និងអូមប័រ នៃការិយាល័យបង្ការ និង ពន្លត់អគ្គីភ័យជើងទឹកចំនួន២គ្រឿង ព្រមទាំងមានរថយន្ត ជំនួយពី ទីក្រុងជ្រោយចង្វារ ចំនួន0០៥គ្រឿង ប្រើប្រាស់ទឹក ៥រថយន្តស្មើនឹង៦៤ម៉ែត្រគូប ពីក្រុមហ៊ុនហ្គេនស៍សឺត ១ គ្រឿង ប្រើទឹកអស់១ រថយន្តស្មើ៤ ម៉ែត្រគូប ពីសាលា ខណ្ឌឫស្សីកែវរថយន្ត១គ្រឿង ប្រើទឹក១រថយន្តស្មើ៤ម៉ែត្រគូប ពីក្រុមហ៊ុនតេលា០១គ្រឿងប្រើទឹក០១រថយន្ត ស្មើ០៤ម៉ែត្រ គូប និងពីក្រសួងមហាផ្ទៃ១គ្រឿង ប្រើទឹក១រថយន្តស្មើរ៦ ម៉ែត្រគូប។ អគ្គិភ័យខាងលើបានពន្លត់ចប់សព្វគ្រប់នៅម៉ោង ១៨ និង២៥នាទីនាថ្ងៃខែឆ្នាំដដែល ដោយមិនបន្តឲ្យឆេះរាល ដាលដល់ផ្ទះនៅក្បែរជិតខាង និងពុំមានមនុស្សរងរបួស ឬ ស្លាប់ឡើយ ៕
មតិយោបល់