កំពត ៖ ដោយមានការណែនាំ និងយកចិត្តទុកដាក់ពី លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត កម្លាំងជំនាញផ្នែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ បានចុះបំពេញបែបបទ ដើម្បីធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងចែកសន្លឹកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ គំរូថ្មី ជូនប្រជាពលរដ្ឋនៅ ស្រុកបន្ទាយមាស ស្រុក អង្គរជ័យ និងក្រុងកំពត នាថ្ងៃព្រហស្បតិ៍ ៨កើត ខែ ស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩៕
មតិយោបល់