ភ្នំពេញ ៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេសនៅថ្ងៃទី១២ ខែសីហានេះ បានចំនួន ២៦ករណី ឃាត់ខ្លួនជនសង្ស័យ ចំនួន៥៥នាក់(ស្រី២នាក់) ។ ក្នុងចំណោមជនសង្ស័យឃាត់ខ្លួនទាំង៥៥នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន ២២នាក់ និងប្រើប្រាស់ ៣៣នាក់ ។
វត្ថុតាងដែលចាប់សរុបក្នុងថ្ងៃទី១២ ខែសីហា រួមមាន ៖ មេតំហ្វេតាមីន(ice) = ៨,១៧ ក្រាម និង៤៧កញ្ចប់តូច ។
ការបង្ក្រាបគ្រឿងញៀននៅថ្ងៃនេះ រួមមាន ៖ មន្ទីរប្រឆាំងគ្រឿងញៀន, ខេត្តបន្ទាយមានជ័យ, បាត់ដំបង, កំពង់ស្ពឺ, ក្រចេះ, ពោធិ៍សាត់, សៀមរាប និងរាជធានីភ្នំពេញ ៕
មតិយោបល់