ភ្នំពេញ ៖ ចំណុចផ្លូវជាតិលេខ៥ ក្រុមទី១៣ ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ កំលាំងចំរុះចុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក បានដាក់ការសង្ស័យលើជន២នាក់ជិះម៉ូតូមួយគ្រឿង ហើយបានឃាត់ត្រួតពិនិត្យរកឃើញថ្នាំញៀនមួយកញ្ចប់ ឧបករណ៍ជក់មួយចំនួនកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង២០និង១៥នាទី។
ជនសង្ស័យរួមមានឈ្មោះ ៖ ១/ឈ្មោះឌួង ប៊ុនថន ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅ ផ្ទះជួល សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ មុខរបរ កម្មករ។
២/ឈ្មោះឌួង ទ្រី ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅផ្ទះជួលភូមិព្រៃទា សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ មុខរបរជាងម៉ាស៊ីនត្រជាក់។
សម្ភារដកហូតមាន ៖ ក្រាមសរថ្លាចំនួន ០១កញ្ចប់តូច, ម៉ូតូមួយគ្រឿងម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ១AY០៧០៨, ទូរស័ព្ទចំនួន ០២គ្រឿង ម៉ាក ណូគារមួយគ្រឿង ម៉ាកស៊ីមធែល, ប្រាក់រៀលចំនួន ៣៥០០រៀល ឧបករណ៍សំរាប់ជក់ថ្នាំញៀនមួយចំនួន។
បច្ចុប្បន្ន កម្លាំងជំនាញខណ្ឌប៉ុស្តិ៍កំពុងសាកសួរយកចំលើយ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តតាមនីតិវិធី៕
មតិយោបល់