កំពង់ចាម ៖ នាព្រឹកថ្ងៃអាទិត្យ ទី១៨ ខែសីហា ២០១៩ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និងសហការី បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ រួមមានថវិកាចំនួន១០០០,០០០រៀល និងគ្រឿងឧបភោគបរិភោគ ដល់លោកវរសេនីយ៍ត្រី សេង លីណូ អធិការរង នៃអធិដ្ឋាននគរបាលស្រុកជើងព្រៃ ដែលរងគ្រោះថ្នាក់ចរាចរណ៍ ក្នុងពេលបំពេញបេសកកម្មកាលពីយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ ។
សូមរម្លឹកថា កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ នៅស្រុកជើងព្រៃ និងក្រុងកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់ជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ចុះធ្វើតេស្តទឹកម៉ូតស្វែងរកសារធាតុញៀនលើអ្នកបើកបររថយន្តនៅថ្ងៃទី១៧-០៨-២០១៩វេលាម៉ោង១៩និង០០នាទី នៅចំណុចមុខវិទ្យាល័យហ៊ុន សែនស្គន់តាមបណ្តោយផ្លូវជាតិលេខ៦ស្ថិតនៅភូមិតាសែន ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម និងនៅចំណុចមុខក្លឹបហ្គោលតាមបណ្តោយជាតិលេខ៧ ស្ថិតនៅភូមិបឹងស្នាយ ឃុំសំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោក *វរសេនីយ៍ទោ ជីវ សេងរស់ នាយការិយាល័យ* សហការជាមួយជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ជំនាញស្រុកជើងព្រៃ និងជំនាញក្រុងកំពង់ចាម ចុះត្រួតពិនិត្យធ្វើតេស្តទឹកម៉ូតស្វែងរកសារធាតុញៀន លើអ្នកបើកបររថយន្ត ជាលទ្ធផលបានត្រួតពិនិត្យរថយន្តចំនួន៦១គ្រឿង ម៉ូតូចំនួន០៦គ្រឿង ធ្វើតេស្តទឹកម៉ូតសរុប៦៧នាក់ រកឃើញអ្នកជាប់សារធាតុញៀនចំនួន០៦នាក់ ។
ក្រោយមក ក៏មានជនសង្ស័យឈ្មោះ ធី ពុទ្ធា និងឈ្មោះ ដើង ណាឃីន បានដេញកាប់គ្នាមកដល់ចំណុចគោលដៅកន្លែងត្រួតពិនិត្យ សមត្ថកិច្ចបានបញ្ជាអោយឈប់ តែជនទាំង២នាក់មិនព្រមឈប់ ហើយក៏ជិះម៉ូតូបំបុកបារ៉ាស់របស់សមត្ថកិច្ច បង្កអោយមានរបួសលើសមត្ថកិច្ចឈ្មោះ វរសេនីយ៍ត្រី សេង លីណូ អធិការរងទទួលផែនការងារគ្រឿងញៀនស្រុកជើងព្រៃ៕
មតិយោបល់