ភ្នំពេញ ៖ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង២២ និង៣០ នាទី កម្លាំងនគរបាលប៉ុស្តិរដ្ឋបាលទឹកល្អក់ទី២ ខណ្ឌ ទួលគោក បានឃាត់ខ្លួនជនសង្ស័យ០១នាក់ ពីបទជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅមុខមន្ទីរពេទ្យ កុមារជាតិ ផ្លូវលេខ២៧១ ក្រុមទី៣៦ ភូមិ១២ សង្កាត់ ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជ ធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ ស៊ឹង សាន់ ហៅ សាន់ ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរមុខរបរ ពុំពិតប្រាកដ ស្នាក់ នៅផ្ទះជួល ពុំស្គាល់លេខ ភូមិត្រពាំងឈូកសង្កាត់ទឹក ថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។-វត្ថុតាងដែលបានចាប់យក ៖ ក្រាមពណ៌ថ្លា ចំនួន ៤ កញ្ចប់តូច ( សង្ស័យជាគ្រឿងញៀន ) ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិ ការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និង កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានី ភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕
មតិយោបល់