ព្រះវិហារ៖ ព្រឹកថ្ងៃពុធ ១៣កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ សាលាខេត្តព្រះវិហារ បានរៀបចំកម្មវិធីបើក វគ្គបណ្តុះបណ្តាលច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន ដល់មេឃុំ ចៅសង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៥១ប៉ុស្តិ៍ រយៈពេល០២ថ្ងៃ គឺថ្ងៃទី១១-១២ ខែកញ្ញា ឆ្នាំ២០១៩ ដែលរៀបចំឡើងដោយអគ្គលេខាធិការដ្ឋាននៃ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមអធិបតីភាពលោក អ៊ុង វុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្ត និងលោកឧត្តមសេនីយ៍ទោ ឯម ហ៊យ ប្រធាននាយកដ្ឋានផែនការបណ្តុះបណ្តាលនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រឆាំងបទល្មើសគ្រឿងញៀន ប្រតិភូអមដំណើរ និងអង្គភាពពាក់ព័ន្ធក្នុងនោះមានសិក្ខាកាមចូលរួមចំនួន៩៩នាក់ ស្រីចំនួន០២នាក់។
លោកឧត្តមសេនីយ៍ត្រី ឡុង សំអឿន ស្នងការរង ផែនការងារប្រឆាំងបទល្មើសគ្រឿងញៀនបានអាននៅរបាយការណ៍បូកសរុបលទ្ធផលការងារ និងបទអន្តរាគមន៍ជូនថ្នាក់ដឹកនាំក្នុងអង្គពិធី។
ឆ្លៀតក្នុងឱកាសនោះផងដែរ លោក អ៊ុង វុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្ត បានមានប្រសាសន៍ថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេស លេខាធិការដ្ឋាន នៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត បានយកចិត្តទុកដាក់បំផុសចលនាមហាជនអោយចូលរួមក្នុងវិធានការបង្ក្រាប ការផលិត ការជួញដូរ ការប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់។
ក្នុងនាមខ្ញុំជំនួសឲ្យលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានរៀបចំអោយមានវគ្គបណ្តុះបណ្តាលនាថ្ងៃនេះ ក្នុងគោលបំណងពង្រឹងបន្ថែមការយល់ដឹងអោយកាន់តែច្បាស់អំពីច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ៕
មតិយោបល់