ខេត្តស្វាយរៀង៖ រសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានធ្វើពិធីសំណេះសំណាល និងប្រគល់ថវិកាគោលនយោបាយ ជូនដល់មន្ត្រីនគរបាលចូលនិវត្តន៍ បាត់បងសមត្ថភាពការងារ និងគ្រួសារមរណៈ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួមពីលោកស្នងការរងទទួលផែនគ្រប់គ្រងធនធានមនុស្ស លោក លោកស្រី នាយ នាយរងការិយាយល័យបុគ្គលិក បងបងនិវត្តជន ជនបាត់បង់សមត្ថភាព និងគ្រួសារមរណៈ សរុបវត្តមានចំនួន ៥៥ នាក់ ។
ក្នុងពិធីនោះដែរត្រូវបានបើកថវិកាជូនមន្ត្រីនគរបាលជាតិចូលនិវត្តន៍ បាត់បង់សមត្ថភាពការងារ និងមន្ត្រីនគរបាលមរណ: សរុបចំនួន ៤៩ នាក់ រួមមាននិវត្តជន ៤០ នាក់ បាត់បង់សមត្ថភាពការងារ ០៤ នាក់ មន្ត្រីនគរបាលមរណ: ០៥ នាក់ សរុបជថវិកាចំនួន ៣៥៩.២៧៦.៤៨០ រៀល ៕
មតិយោបល់