ភ្នំពេញ៖ នគរបាលខណ្ឌ៧មករាឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូ នៅវេលាម៉ោង ១៥និង៣០នាទី ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុច មុខក្រសួងសុខាភិបាលចាស់ អាគាលេខ១៣៩ ផ្លូវ១២៨ ភូមិ០៧ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
មន្ត្រីនគរបាលខណ្ឌ៧មករាបានឲ្យដឹងថា៖ ជនរងគ្រោះឈ្មោះ ផោ វៃ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក អ៊ីនធើណេត របស់សាលារាជធានីភ្នំពេញ ស្នាក់នៅផ្ទះលេខ៦៨ ផ្លូវ៧០ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ រីឯជនសង្ស័យឈ្មោះ កែវ ទី ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅមិនពិតប្រាកដ (ដេកតាមអ៊ីនធើណេត២៤ម៉ោង) ។ ក្រោយឃាត់ខ្លួនជនសង្ស័យ (ពិនិត្យទឹកនោមមានសារធាតុញៀន) ។
វត្ថុតាងរួមមាន៖ ដែកសំរាប់កាច់សោរម៉ូតូចំនួន ០១ កូនសោរម៉ូតូ ចំនួន ០១ ដែកតភ្ជាប់សំរាប់ដាក់ដែកកាច់ ចំនួន ០១ ម៉ូតូ០១គ្រឿងម៉ាកវ៉េវ (wave) ពណ៌លឿងពាក់ស្លាកលេខ ភ្នំពេញ 1CO 5953 លេខតួ លេខ ម៉ាស៊ីន 1007189 ។ ចំពោះម៉ូតូ សមត្ថកិច្ចបានធ្វើការប្រគល់អោយជនរងគ្រោះវិញ ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនមកអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី ៕
មតិយោបល់