កណ្តាល ៖ រាល់នាវា ជលយាន ជលផលយានយន្តគ្រប់ប្រភេទតាមផ្លូវទឹកទន្លេមេគង្គចំណុចស្ពានព្រែកតាមាក់ ស្ថិតក្នុងស្រុកខ្សាច់កណ្តាល និងស្រុកមុខកំពូល ខេត្តកណ្តាល ត្រូវបានបិទចរាចរណ៍ជាបណ្តោះអាសន្ន ចាប់ពីម៉ោង៦និង០០នាទីព្រឹក ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ រហូតដល់មានសេចក្តីជូនដំណឹងជាថ្មី ។ នេះបើយោងតាមលិខិតសេចក្តីជូនដំណឹងរបស់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្តាល ចុះថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ។
ក្នុងលិខិតសេចក្តីជូនដំណឹងបានលើកឡើងថា ដោយមានឧបទ្ទវហេតុសាឡង់ដឹកខ្សាច់ជាប់គាំងនៅសសរស្ពានព្រែកតាមាក់ ហើយក្រុមការងារខាងបច្ចេកទេសកំពុងធ្វើការជួយសង្គ្រោះ ៕
មតិយោបល់