ព្រៃវែង៖ ព្រឹកថ្ងៃពុធ ៥រោច ខែភត្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ នៅស្នងការដ្ឋាន នគរបាល ខេត្តព្រៃវែង បានបើកកិច្ចប្រជុំផ្សព្វផ្សាយ សភាពការណ៍ សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងអនុសាសន៍ដឹកនាំ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាល ជាតិ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ព្រុំ សន្ធរ ស្នងការ នគរបាល ខេត្តព្រៃវែង ដោយមានការ អញ្ជើញចូលរួម ពីលោក លោកស្រី ស្នងការរង លោកអនុប្រធានផែន លោកប្រធាន អនុប្រធានការិយាល័យទាំងអស់ លោកអធិការ អធិការរងនគរបាល ក្រុង.ស្រុកទាំង១៣ លោកមេបញ្ជាការ មេបញ្ជាការរងវរៈព្រំដែន ៦០៧ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ទាំង១១៦ ចំណុះអោយស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ៕
មតិយោបល់